ព័ត៌មានជាតិ
កំណាត់ផ្លូវលេខ២៨៣ ដែលទទួលរងការខូចខាតត្រូវបានធ្វើការជួសជុលឡើងវិញរួចរាល់ហើយ
ភ្នំពេញ ៖ កំណាត់ផ្លូវលេខ ២៨៣ ដែលទទួលរងការខូចខាតត្រូវបានធ្វើការជួសជុលឡើងវិញរួចរាល់ហើយ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រោយពី លោក ជា ពិសី អភិបាលខណ្ឌ ទួលគោកចុះ ពិនិត្យ និង រកដំណោះស្រាយ ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា អាជ្ញាធរ ខណ្ឌទួលគោក ដោយមាន កិច្ចសហការ ពី មន្ទីរ សាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ នេះបានធ្វើការជួសជុល ជង្ហុក សំបុកមាន់ នៅផ្លូវលេខ២៨៣រួចរាល់ហើយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ក្នុងការ ធ្វើដំណើរ របស់ បងប្អូនប្រជាពលរដ្ឋ។

គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ លោក ជា ពិសី អភិបាលខណ្ឌ ទួលគោក បានដឹកនាំការិយាល័យ សាធារណការ ខណ្ឌ និង កម្លាំង សណ្ដាប់ធ្នាប់ សហការ ជាមួយ មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ ចុះ បាញ់ លាង សម្អាត ផ្លូវ ២៨៣ ព្រមទាំង បាន ចុះពិនិត្យជាក់ស្តែង ដើម្បីជួសជុល ជង្ហុក សំបុកមាន់ តាម បណ្ដោយផ្លូវនេះ រហូតមកដល់ថ្ងៃ២៦ មិថុនា ឆ្នាំ ២០២២ នេះ ការជួសជុលបានរួចរាល់ហើយដើម្បី បញ្ចៀស គ្រោះថ្នាក់ ជាយថាហេតុ ក្នុង ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


