ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ការលើកឡើងនេះ បានធ្វើឡើងខណៈលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារមរតក ប៊ុន ស៊ាងលី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តស្លែង ស្ថិតនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់តាមរយៈការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី ៥ កន្លងទៅថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតប ទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ»។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឲ្យតម្លៃប្រជាជន និងជួយដល់ប្រជាជនជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែងនៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។

ទាក់ទងដល់ការសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តស្លែង លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការរីកឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមបុរាណដ៏មានវ័យចំណាស់ប្រមាណជាង ៣០០ឆ្នាំមួយនេះ និងបានអះអាងថា បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើបុណ្យ បំពេញទាន និងរក្សាសីល តាមតម្រូវការជាក់ស្តែងបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាន។

លោកថា ការរីកចម្រើននៃវិស័យពុទ្ធចក្រ គឺពឹងអាស្រ័យលើកត្តា ២សំខាន់ៗ៖ កត្តាទី១. អំណោយផលនៃបរិយាកាសសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការធានាបាននូវកម្ពុជាមួយ “គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ គ្មានជម្លោះទាក់ ទងនឹងជាតិសាសន៍ និងសាសនា”។ និងកត្តាទី២. ការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ពង្រឹង និងពង្រីកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីកចម្រើនលូតលាស់បន្តទៅមុខ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា