ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ហាគ្រាប់មីន គួរតែត្រូវបានបញ្ចប់តាមរយៈនៃការចូលរួមកម្លាំងពីគ្រប់តួអង្គពាក់ព័ន្ធ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីការអំពាវនាវរបស់សម្ដេច កាលពីប៉ុន្មានថ្ងៃមុន ដែលបានអំពាវនាវឲ្យមានការចូលរួមទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកវិស័យឯកជន ដើម្បីចូលរួមនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ «ដំណើរឆ្ពោះទៅកម្ពុជាសូន្យមីន» នៅឆ្នាំ ២០២៥។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាគ្រាប់មីននេះ គួរតែត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងពិធីសំណេះសំណាល និងផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី ៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីពេលប៉ុន្មានថ្ងៃមុននេះ សម្ដេចបានអំពាវនាវឲ្យមានការចូលរួមទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកវិស័យឯកជន ដើម្បីចូលរួមនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ «ដំណើរឆ្ពោះទៅកម្ពុជាសូន្យមីន» នៅឆ្នាំ ២០២៥។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា កន្លងមកស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងអង្គការនានា បានដោះបំផ្លាញមីនច្រើនណាស់មកហើយ។ ប៉ុន្តែកន្លែងខ្លះ នៅសល់ដីមានគ្រាប់មីនតូចប៉ុណ្ណោះ ដោយត្រូវចំណាយថវិកាចំនួនត្រឹមតែ ៥ម៉ឺនដុល្លារទេ អាចបញ្ចប់បញ្ហាគ្រាប់មីននេះបាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «កន្លះខ្លះនៅសល់ដីតូចណាស់ ត្រឹមចំណាយប្រាក់ត្រឹមតែ ៥ម៉ឺនដុល្លារ អាចបញ្ចប់បាន ១០ម៉ឺនដុល្លារអាចបញ្ចប់បាន ២០ម៉ឺនដុល្លរអាចបញ្ចប់បាន ក៏ប៉ុន្តែយើងធ្វើសកម្មភាពហាក់ដូចយឺតពេក ដោយយើងមានកិច្ចការច្រើនដែលត្រូវធ្វើ ក៏ប៉ុន្តែផ្នែកនេះគួរតែត្រូវបានបញ្ចប់ តាមរយៈនៃការចូលរួមកម្លាំងពីគ្រប់តួអង្គពាក់ព័ន្ធ ដែលមានលទ្ធភាព»។
បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកដល់ពេលនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជន ដែលចូលរួមការងារបោសសំអាតមីនចំនួនជិត ១៥លានដុល្លារហើយ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀត ដើម្បីចូលរួមនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ «ដំណើរឆ្ពោះទៅកម្ពុជាសូន្យមីន» នៅឆ្នាំ ២០២៥ខាងមុខនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


