ព័ត៌មានជាតិ
កម្ពុជាគ្រោងបញ្ជូនបុគ្គលិកស្ម័គ្រចិត្តសុខាភិបាល ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
មានប្រសាសន៍នៅក្នុងពិធីសង្ខេបព័ត៌មាន ស្ដីពីដំណើរទស្សនកិច្ចទៅកាន់ប្រទេស មីយ៉ាន់ម៉ារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន ទៅកាន់អង្គទូតនានា និងអ្នកសារព័ត៌មាន នៅទីស្ដីការក្រសួងការបរទេសនារសៀលនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីបំណងរបស់កម្ពុជាក្នុងការបញ្ជូនបុគ្គលិកស្ម័គ្រចិត្តទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលបញ្ហានេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បំណងនេះត្រូវបានប្រកាសស្វាគមន៍យ៉ាង កក់តៅ្តពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំ។ លោកបញ្ជាក់ថា “គាត់អរណាស់ ហើយបើទៅកាន់តែឆាប់កាន់តែល្អ។ ពីព្រោះបញ្ហាវ៉ាក់សាំង និងជំនួយមនុស្សធម៌នេះ គឺជាតម្រូវការចាំបាច់មួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

ដោយសារតែមានការលើកឡើងអំពីការផ្ដល់បុគ្គលិកសុខាភិបាល កម្ពុជាក៏បានផ្ដើមគំនិតមួយទៀតថា ប្រសិនបើបញ្ជូនបុគ្គលិកសុខាភិបាលបាន យើងគួរតែភ្ជាប់ជាមួយកម្មវិធីចាក់វ៉ាក់សាំង ពីព្រោះយើងត្រូវធ្វើឲ្យ ព្រួញមួយបាញ់បានសត្វពីរ។

លោកថា កម្មវិធីនេះ បានជជែកពិភាក្សាគ្នាយ៉ាងច្រើន ទាំងជាមួយក្រុមការងារមីយ៉ាន់ម៉ាផ្នែកជំនួយមនុស្សធម៌ ទាំងក្រុមប្រឹក្សាស្ដីពីការកសាងសន្តិភាព ព្រមទាំងក្រុមប្រដាប់អាវុធជនជាតិផ្សេងៗផងដែរ។

លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ដែរថា ទាក់ទងទៅនឹងបញ្ហានេះ លោកបានបញ្ជូនរបាយការណ៍ទៅសម្ដេចនាយករដ្ឋមន្ត្រីរួចហើយ ដើម្បីសុំជាគោលការណ៍។ ទោះជាយ៉ាងណាលោកថា បញ្ហានេះនៅមានការជជែកពិភាក្សាគ្នាច្រើនទាក់ទងទៅនឹងបញ្ហាបច្ចេកទេស៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


