ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ថា ការអញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកាខាងមុខ ឬមិនអញ្ជើញ ស្ថិតលើកុងសង់ស៊ីស
មានប្រសាសន៍នៅក្នុងពិធី Press Briefing ជូនដល់អង្គទូតនានា ក៏ដូចជាអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រាក់ជាតិកម្ពុជាបានលើកឡើងថា ការសម្រេចអញ្ជើញលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ីចូលរួមកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកា ខាងមុខ ឬមិនអញ្ជើញនោះ គឺស្ថិតលើកុងសង់ស៊ីសរបស់អាស៊ាន ប៉ុន្តែពេលវេលានៅវែងឆ្ងាយ លោកសង្ឃឹមថា អ្វីៗនឹងមានការប្រែប្រួលជាវិជ្ជមាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងបែបនេះ ជាការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន។ លោកថា កិច្ចប្រជុំនានារបស់អាស៊ាន ឬកិច្ចប្រជុំអាស៊ានដែលមានការចូលរួមពីខាងក្រៅ គឺជាកិច្ចប្រជុំស្ថិតក្នុងយន្តការរបស់អាស៊ាន ដូច្នេះកិច្ចប្រជុំទាំងនោះ ឲ្យអ្នកណាចូល ឬមិនឲ្យអ្នកណាចូល ស្ថិតនៅលើកុងសង់ស៊ីសរបស់អាស៊ាន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កន្លងទៅប្រទេសឥណ្ឌូនេស៊ី បានអញ្ជើញលោក Putin ចូលរួមនៅក្នុងកិច្ចប្រជុំជី G20 ដែលការអញ្ជើញនោះ ត្រូវបានលោក ពូទីន ប្រកាសទទួលយករួចហើយ។ លោកថា ផ្អែកទៅលើលំនាំមួយនេះ និងផ្អែកទៅលើហេតុផល ដែលថា កិច្ចប្រជុំរបស់អាស៊ានជាមួយដៃគូ ដែលដឹកនាំដោយអាស៊ាននោះ គឺអាចថាយកលំនាំតាមឥណ្ឌូណេស៊ី ឬនិយាយដោយការប្រុងប្រយ័ត្នជាងនេះបន្តិចថា យកតាមការសម្រេចរបស់សមូហភាព។
ប្រមុខការទូតកម្ពុជារូបនោះលើកឡើងទៀតថា យើងបានធ្វើការថ្លឹងថ្លែងលើបញ្ហានេះ។ តែទោះជាយ៉ាងណា លោកថា ចាប់ពីពេលនេះរហូតដល់កិច្ចប្រជុំ នៅសល់រយៈពេលវែងដែរ លោកសង្ឃឹមថា ស្ថានភាពអាចនឹងប្រែប្រួលក្នុងទិសវិជ្ជមាន។ ដូច្នេះចម្លើយនៅពេលនេះ គឺនៅមិនទាន់ដាច់ណាត់នៅឡើយទេ ទាក់ទងទៅនឹងការអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


