Connect with us

ព័ត៌មានជាតិ

មកដឹងពីតម្លៃ និងករណីលើកលែងលើបុគ្គលមួយចំនួនក្នុងការធ្វើដំណើរតាម Taxi Boat សាធារណៈ

បានផុស

នៅ

សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ បាននិងកំពុងដំណើរការ ក្រោយជំងឺកូវីដ-១៩ ស្រាកស្រាន បើទោះបីចំនួនអ្នកជិះមានការថយចុះជាងមុនកូវីដក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus ) រាជធានីភ្នំពេញ បានអោយដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលចង់ប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ តំលៃសំបុត្រត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឈ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនីចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ១ម៉ោងក្នុងចំងាយ២០គីឡូម៉ែត្រ។ មានបុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន។

សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat នេះមានស្ថានីយចំណតចំនួន ០៥ រួមមាន៖ ១. ស្ថានីយចំណតផែឫស្សីកែវ ២. ស្ថានីយចំណតផែផ្សារចាស់
៣. ស្ថានីយចំណតផែចតុមុខ ៤. ស្ថានីយចំណតផែច្បារអំពៅ ៥. ស្ថានីយចំណតផែតាខ្មៅ ។ សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat បានដំណើរការកាលពីខែវិច្ឆិកាឆ្នាំ២០២១ ពោលគឺក្រោយពីជម្ងឺកូវីដ-១៩ ស្រាកស្រាន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម