ព័ត៌មានជាតិ
សន្និបាតគណបក្សប្រជាជន៖ ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់ ឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
គណបក្សប្រជាជនកម្ពុជាបានបើកសន្និបាតគណៈកម្មាធិការកណ្ដាលជាវិសាមញ្ញ រយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិក សមាជិកាសរុបចំនួន ៣៤៧៤ រូប ដើម្បីពិនិត្យមើលការងារនាពេលកន្លងមក និងលើកទិសដៅសម្រាប់ពេលខាងមុខ។

ជាលទ្ធផលអង្គសន្និបាតបានបញ្ជាក់ថា ជោគជ័យនៃការនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាយកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ អង្គសន្និបាតបានបញ្ជាក់ទៀតថា ជោគជ័យនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាស់ទុំនយោបាយ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់ តាមពេលវេលាកំណត់ និងរក្សាបានភាពចម្រុះខាងនយោបាយ នៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន។

ជាមួយគ្នានោះ អង្គសន្និបាតក៏បានគោរព និងដឹងគុណចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ធ្វើឲ្យគណបក្សទទួលបានជ័យជម្នះដ៏ត្រចះត្រចង់។ តាមរយៈជ័យជម្នះនេះ បានឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថា ប្រជាជនគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


