Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ យក​អំណោយ​សម្តេច​តេ​ជោ​ ជូន​ជនពិការ​សមាគម​តន្ត្រី​សំនៀង​ជនពិការ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក វង​សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិសម្បទា​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២០​បាន​នាំ​យក​អំណោយ​ ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន ​ដែល​មាន​ជា​ថវិកា ​និង ​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​១៩​មួយចំនួន​ចែ​ល​ជូន​ដល់​ជនពិការ​និង​អ្នក​ថែទាំ​នៅ​សមាគម​តន្ត្រី​សំនៀង​ជនពិការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនពិការ​ដែល​ទទួល​បាន​អំណោយ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​មាន​ចំនួន​៥៩​នាក់​ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល អាវយឺត​១​និង​ឃី​ត​មួយកញ្ចប់​ដែលមាន​ក្រ​ម៉ា ម៉ាស ជែ​ល​លាងដៃ​១​ឈុត ច្រាស​ដុសធ្មេញ សាប៊ូ​ដុស​ខ្លួន សាប៊ូកក់សក់ ថ្នាំ​ការពារ​ផ្តាសាយ​១​បន្ទះ ថ្នាំ​បន្ថយកម្តៅ​១​បន្ទះ​និង​អាហារ​១​កញ្ចប់​ដែលមាន​បាយ ទឹក​សុទ្ធ ទឹកក្រូច​និង​ទឹក​ផ្លែឈើ​។

​ជា​មួយ​គ្នា​នេះ​ដែរ ​អ្នកមើល​ថែទាំ​ជន​ពិការ​ចំនួន​៧​នាក់​នៅ​សមាគម​តន្ត្រី​សំនៀង​ជនពិការ​ក៏​ទទួល​បាន​អំណោយ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ផង​ដែរ​ដោយ​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម