Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

បានផុស

នៅ

រដ្ឋបាលខណ្ឌប្ញស្សីកែវ បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការលើកឡើងនៅលើបណ្តាញសង្គម Facebook កាលពីថ្មីៗនេះ ដោយមានគេហទំព័រ-គណនីឈ្មោះ San Prum និងនៅលើបណ្តាញសង្គម TikTok គណនី ឈ្មោះ Phan Sophirak ដែលបានផ្សព្វផ្សាយនូវ ព័ត៌មានមិនពិត មិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានតែម្ខាង ថាលោកនាយករដ្ឋបាលខណ្ឌឫស្សីកែវ ពុករលួយស៊ីសំណូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្សាយខាងលើក្នុងន័យមូលបង្ខូចធ្វើឲ្យសាធារណៈមតិមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌប្ញស្សីកែវ។

ជុំវិញបញ្ហានេះ រដ្ឋបាលខណ្ឌប្ញស្សីកែវបានបញ្ជាក់ថា រូបភាពដែលម្ចាស់គណនីទាំងពីរបានយកទៅធ្វើការផ្សព្វផ្សាយខាងលើ ជាសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដែលក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដកហូតសម្ភារៈសំណង់ រឹងមាំមួយកន្លែង (សាងសង់ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច) របស់ឈ្មោះ បាន ម៉េងទូច ដែលលបលួចសាងសង់ ទាំងយប់ទាំងថ្ងៃ រំលោភ​លើ​ដីឡូតិ៍​បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ រំលោភបិទកំណាត់ផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលកន្លងមករដ្ឋបាលខណ្ឌ បានចុះហាមឃាត់ និងបានចេញសេចក្តីជូនដំណឹងឲ្យបញ្ឈប់ការសាងសង់ និងរុះរើចេញវិញចំនួន ០២លើក ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលដឹកនាំ និងអនុវត្តដោយ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ ក្រោមការបញ្ជា ផ្ទាល់ពីលោក ឯក ឃុនឡើន អតីតអភិបាលខណ្ឌឫស្សីកែវ បច្ចុប្បន្នជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

ទីតាំងសាងសង់នេះក៏មានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឡូតិ៍ចំនួន ០៥ ទីតាំង ដែលប្រើប្រាស់ផ្លូវនេះ ស្នើសុំមក រដ្ឋបាលខណ្ឌ “អន្តរាគមន៍ចុះរុះរើសំណង់តូប ខ្ទមទ្រូងមាន់របងស័ង្កសី និងគ្រឹះបេតុងសំណង់ផ្ទះល្វែង ដែលបានរំលោភលើផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ និងចាត់វិធានការផ្លូវច្បាប់លើបុគ្គលឈ្មោះ បាន ម៉េងខូចនិងបក្សពួក”។

ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ម្ចាស់ហ្វេសប៊ុកឈ្មោះ San Prum បានផ្សព្វផ្សាយកែតម្រូវ និងសូមអភ័យទោស ចំពោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចំពោះការផ្សាយមិនសមរម្យ កន្លងមកដែលនាំឲ្យប៉ះពាល់កិត្តិយស រដ្ឋបាលខណ្ឌ៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម