ព័ត៌មានជាតិ
គ្រូពេទ្យបន្តតេស្តអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាម្តងទៀត លទ្ធផលនៅតែវិជ្ជមាន
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥កក្កដានេះថា ក្រសួងសុខាភិបាលបានបន្តធ្វើតេស្តទៅលើអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ាម្តងទៀត លទ្ធផលនៅតែវិជ្ជមាននៅឡើយ តែស្ថានភាពសុខភាពធម្មតាទេ។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា « មកដល់ពេលនេះស្ថានភាពគាត់ធម្មតាទេ គ្រាន់តែយើងបានពិនិត្យ តេស្តគាត់ម្ដងទៀត គឺគាត់នៅតែវិជ្ជមាននៅទ្បើយ »។
លោកស្រីវេជ្ជបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ននេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរសូវៀតបន្តជួយព្យាបាលគាត់ និងតាមដានដោយមានការប្រុងប្រយ័ត្នហើយ មិនបានគិតប្រាក់ទេ។
បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះ មានឈ្មោះ អូសម៉ុងសាហាហ្សីរីម មានអាយុ ២៧ឆ្នាំ បានគេចខ្លួនពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣កក្កដានៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការរាជធានីភ្នំពេញ សង្កាត់ទួលទំពូង។ បច្ចុប្បន្ននេះបុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅ ព្រឹកថ្ងៃទី២៥កក្ដានេះថា«គិតត្រឹមម៉ោង ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យើងរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន ៥នាក់ហើយ ដែលបានណែនាំឱ្យពួកគាត់ នៅដាច់ដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគេ និងតាមដានសុខភាពផ្ទាល់ខ្លួនហើយយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»៕សំអឿន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


