ព័ត៌មានជាតិ
ព្រះគ្រូសូត្រស្តាំ វត្តបុព្វារាម បរិច្ចាគបច្ច័យទេយ្យទានបម្រុងទុកឆ្លើយតបគ្រោះមហន្តរាយ
(ខេត្តស្វាយរៀង): នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះគ្រូសុភធម្មញាណ ភួង សុភ័ណ្ឌ ព្រះគ្រូសូត្រស្តាំ វត្តបុព្វារាម (ហៅវត្តព្រៃយាយ) ក្នុងក្រុងបាវិត មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដោយបាននាំយកបច្ច័យទេយ្យទានចំនួន១៣មុខ គិតជាថវិកាសរុប ៦,៤៨២,៥០០រៀល ប្រគល់ដល់អនុសាខាក្រុងបាវុតសម្រាប់ទុកបម្រុងដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង។

ព្រះគ្រូ ភួង សុភ័ណ្ឌ បានមានថេរដីការថា ព្រះអង្គគាំទ្ររាល់សកម្មភាពមនុស្សធម៌របស់អនុសាខាជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការខិតខំប្រឹងប្រែងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗដោយមិនប្រកាន់ពីជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ នយោបាយឡើយ។
លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាក្រុងបាវិត បានថ្លែងអំណរគុណប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា ដែលមានព្រះទ័យ និងទឹកចិត្តជ្រះថ្លាបានយកបច្ច័យ និងសម្ភារៈទាំងអស់នេះមកប្រគល់ជូន ដល់អនុសាខាកាកបាទក្រហម ក្រុង ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ ។
លោកប្រធានកិត្តិយសអនុសាខាក្រុងបាវិត ក៏បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោក ម៉ែន វិបុល ប្រធាន គណៈកម្មធិការសាខា ប្រគេនចំពោះព្រះតេជ គុណ គ្រប់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គតែងតែ ផ្សារភ្ជាប់គាំទ្រដល់សកម្មភាព មនុស្សធម៌របស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ។
លោក លឹម សៀងហេង មានប្រសាសន៍ថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការ បែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យ របស់ព្រះអង្គជាម្ចាស់ទាន៕ ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


