ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ប្ដេជ្ញាដោះស្រាយបញ្ហាភូមារហូតចប់អាណត្តិជាប្រេសិតពិសេសអាស៊ាន ខណៈភូមាហាក់ដើរថយក្រោយ
លោក ប្រាក់ សុខុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងរហូតដល់ចុងបញ្ចប់នៃអាណត្តិជាប្រេសិតពិសេសប្រធានអាស៊ាន ស្ដីពី មីយ៉ាន់ម៉ា ទោះបីជាមានការដើរថយក្រោយ បន្ទាប់ពីមានការប្រហារជីវិតនៅពេលថ្មីៗនេះ ក៏ដោយ។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាបានអះអាងបែបនេះ នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី៤ សីហា ។

កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិដ៏តានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារទម្លាក់លោកស្រី អោង សាន ស៊ូជី ពីសំណាក់ក្រុមយោ ធាមីយ៉ាន់ម៉ារបស់លោក មីង អោងឡាំង។ នៅក្នុងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយបានជួបពិភាក្សាជាមួយលោក មីង អោងឡាំង ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ាន ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដើម្បីធានាឲ្យវិលរកប្រក្រតីភាពឡើងវិញ។

ជាមួយគ្នានេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក៏បានធ្វើដំណើរទស្សនកិច្ចផ្លូវការចំនួន ២លើកទៅកាន់ប្រទេសមីយ៉ាន់ផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ត្រូវបានរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ាបដិសេធមិនឲ្យចូលជួបលោកស្រី អ៊ុងសាន ស៊ូជី នោះទេ ខណៈលោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារទីក្រុងណៃពិដោ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ គឺកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ អាជ្ញាធរយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ ក្រោមការចោទប្រកាន់ថា បានជួយអនុវត្តអំពើភេរវកម្ម។ ទង្វើបែបនេះរបស់អាជ្ញាធរមីយ៉ោន់ម៉ា ត្រូវបានអន្តរជាតិធ្វើការថ្កោលទោសយ៉ាងខ្លាំង។
តែទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យូហ្ស៊ីម៉ាសា បានបង្ហាញការកោតសរសើរចំពោះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំនេះ និងលោករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានខិតខំស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា៕
ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


