ព័ត៌មានជាតិ
ដេញថ្លៃផ្លូវក្រាលក្រួស ១ ខ្សែ បានទៅក្រុមហ៊ុន ហង្ស គួយហេង ក្នុងតម្លៃ ៦២ លានរៀល
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាឃុំឈូក មានការដេញថ្លៃជាសាធារណៈ ដែលមានក្រុមហ៊ុនចំនួន៩ក្រុម តែចូលរួមប្រកួតមាន៥ក្រុមហ៊ុនតែប៉ុណ្ណោះដោយបានទៅក្រុមហ៊ុន ហង្ស គួយហេង ក្នុងតម្លៃ ៦២លានរៀល ដែលជាតម្លៃទទួលយកបាន។

គេមើលឃើញថា មានក្រុមចំនួន២ ដែលបានដេញថ្លៃទាបជាងគេគឺក្រុមហ៊ុន សេន អេង ដេញតម្លៃ ចំនួន៤២លារៀល និង៣សែលរៀល និងក្រុមហ៊ុន ហង្ស គួយហេង ដេញតម្លៃ៤០លានរៀល។
តែក្រុមហ៊ុនទាំង២នេះ គណៈកម្មាការលទ្ធកម្មឃុំឈូកថា តម្លៃនោះខុសទាំង២ក្រុមហ៊ុនក្រោយពិនិត្យស្រាវជ្រាវគុណតម្លៃឯកតាថ្មីនោះទើបបានលទ្ធផលដោយក្រុមហ៊ុន សេនអេង តម្លៃ ៧០លាន និង៣សែនរៀល និងក្រុមហ៊ុន ហង្ស គួយហេង ក្នុងតម្លៃ៦២លានរៀលវិញ ត្រូវទទួលយកជាផ្លូវការបានមួយរយភាគរយ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហង្ស គួយហេង កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២២ ដេញថ្ងៃសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅឃុំក្រូចឆ្មារ តម្លៃជាង៤៥លានរៀល គណនាខុស រួចកែមកជាង៨០លានរៀលវិញ។ គិតទៅដេញ២លើកកែ២ដងបានសម្រេចទាំង២គម្រោងយ៉ាងអេម។
បញ្ហានេះត្រូវក្រុមហ៊ុនមួយចំនួនដែលមិនបានគម្រោង តែគណនាតម្លៃមិនខុសសំណូមពរដល់តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត គួរពិនិត្យបញ្ហានេះផង ព្រោះក្រុមហ៊ុនសុទ្ធតែដុះស្លែប្រកបដោយបទពិសោធន៍ បើនៅតែរបៀបនេះ គួរទៅរៀនថ្នាក់អក្ខរកម្មវិញទៅ។

ជុំវិញបញ្ហាដែរ ក្រុមអ្នកសារព័ត៌មានក៏សូមសំណូមពរដែរ សូមឲ្យគ្រប់ម្ចាស់ក្រុមហ៊ុនត្រូវចូលរួមប្រកួតប្រជែងដោយគោរពនិតិវិធីទាំងអស់គ្នាគ្រប់ព័ត៌មានកាលណាគេយកបានគេផ្សាយហើយគួរយល់ផងបើគេផ្សាយខុសគេអាចកែតម្រូវ នេះជាច្បាប់សារព័ត៌មានទាន៕

អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


