ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍអចនទ្រព្យធំៗចំនួន ៥ ស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបរបស់លោកចេន ហ្សី
លោក ចេន ហ្សី ដែលរងការចោទប្រកាន់ប្រព្រឹត្តិបទល្មើសឧក្រិដ្ឋកម្មអនឡាញ និងលាងលុយកខ្វក់ និងជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បានក្តោបមុខជំនួយជាច្រើនជាពិសេសការវិនិយោគលើវិស័យអចលន្រព្យ ដែលមានម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប។

លោក ចេន ហ្សី អតីតម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប
កាលពីពេលថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបញ្ចេញឈ្មោះគម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ចំនួន ៥ កំពុងដំណើរការរួមមាន៖
(១)៖ គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE
(២)៖ គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE GOLDEN BAY
(៣)៖ គម្រោងអគារ-សហកម្មសិទ្ធិ (ខុនដូ) មជ្ឈមណ្ឌល Prince Huan Yu
(៤)៖ គម្រោងលំនៅឋាន (បុរី) Prince One Tropica
(៥)៖ គម្រោងលំនៅឋាន (បុរី) ភូមិសំរោង

គម្រោងអគារសហកម្មសិទ្ធិរបស់ក្រុមហ៊ុនព្រីនស៍ នៅក្បែរស្ពានអាកាសក្បាលថ្នល់
កាលពីពេលថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសម្រេចផ្អាកប្រតិបត្តិការទិញលក់គម្រោងអភិវឌ្ឍលំនៅឋាន និងអគារខុនដូរទាំងអស់របស់ក្រុមហ៊ុន ព្រីនស៍ ក្រោយលោក ចេន ហ្សី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអនឡាញ និងលាងលុយកខ្វក់ និងត្រូវសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនទៅកាត់ទោសនៅប្រទេសចិន។
យ៉ាងណាមិញ អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ/យូនីតជាមួយគម្រោងរបស់ក្រុមហ៊ុនរួច ត្រូវបន្តអនុវត្តកាតព្វកិច្ច រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ដោយឡែកចំពោះអតិថិជនដែលបានបញ្ចប់កាតព្វកិច្ចស្រប តាមកិច្ចសន្យាលក់-ទិញជាមួយក្រុមហ៊ុន ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ/យូនីត តាមគម្រោងនីមួយៗ ដោយមានកិច្ចសហការជួយសម្របសម្រួលរវាង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ចេន ហ្សី ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែលរកស៊ីខាងវិស័យអចលនទ្រព្យ ធនាគារ និងវិស័យជាច្រើនទៀតនៅកម្ពុជាតាំងពីឆ្នាំ២០១៥។ លោកត្រូវបានសមត្ថកិច្ចកម្ពុជាស៊ើបអង្កេតពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ និងលាងលុយកខ្វក់ និងត្រូវចាប់បញ្ជូនទៅប្រទេសចិនដែលជាទឹកដីកំណើតដើម្បីកាត់ទោសតាមច្បាប់ពាក់ព័ន្ធបទឧក្រិដ្ឋផ្សេងៗ៕
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


