ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ទីទួលសុវត្ថិភាពចំនួន៩ទីតាំងបានសាងសង់រួចរាល់សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់
រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយដៃគូ បានសាងសង់ទីសុវត្ថិភាពចំនួន៩ទីតាំងរួចរាល់ នៅតាមបណ្តាខេត្តមួយចំនួនសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។ នេះបើតាមការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ។

លោកបានបន្តថា ទីទួលសុវត្ថិភាពចំនួន៩ទីតាំងនោះមានទាំងលក្ខណៈស្តង់ដារ និងមិនទាន់ស្តង់ដារក្នុងនោះគឺមាន ៥ទីតាំងសាងសង់នៅក្នុងខេត្តកំពង់ធំ ២ទីតាំងក្នុងខេត្តកំពង់ឆ្នាំង និង២ទីតាំងទៀត នៅក្នុងខេត្តពោធិ៍សាត់។
យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា ចំនួនទីទួលសុវត្ថិភាពចំនួន៩កន្លែងនេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះថា ទំហំវិសាលភាពទឹកលិចមានច្រើនជាងនេះ ហើយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយគ្រោងមានផែនការសាងសង់ទីទួលសុវត្តិភាពបន្ថែម នៅតាមទីខេត្តដែលប្រឈមផងដែរ ដូចជាខេត្ត បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យជាដើម។
លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្លាប់បានមានប្រសាសន៍ថា គិត្រឹមថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២២ ទឹកជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់នៅតាមបណ្តាខេត្តចំនួន១៦ រួមមាន ខេត្តត្បូងឃ្មុំ ព្រះសីហនុ កោះកុង កំពត កែប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ មណ្ឌលគីរីនិងរតនគីរីធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៧០៨គ្រួសារស្មើនឹងប្រជាជនជាង៤៩០០នាក់ ជម្លៀសប្រជាពលរដ្ឋ ២៧៧គ្រួសារនៅខេត្តរតនគីរី លិចផ្ទះប្រជាពលរដ្ឋចំនួន១៥៩០ខ្នងក្នុងនោះខូចខាត៤៥ខ្នង លិចសាលារៀន៤កន្លែង វត្តអារាម៤កន្លែងនិងប៉ះពាល់ស្រូវជាង៤ម៉ឺនហិកតាក្នុងនោះខូចខាតប្រមាណជាង១ម៉ឺនហិកតា ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមរួចរាល់ហើយក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលមានបញ្ហាទឹកជំនន់កើតឡើងក្នុងមានក្រុមជួយសង្គ្រោះចំនួន ១៦កង មានកម្លាំងរាប់ពាន់នាក់ សម្ភារៈផ្សេងៗដូចជា ទូក ថ្នាំពេទ្យដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនឱ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់ជួបគ្រោះថ្នាក់នោះឡើយ។
ក្រៅពីនេះក្រុមស្បៀងអាហារនិងពូជស្រូវនិងដំណាំផ្សេងៗក៏បានត្រៀមរួចរាល់ដែរ ដើម្បីចុះវាយតកម្លៃផលដំណាំដែលប៉ះពាល់ដើម្បីជួយផ្តល់ជូនប្រជាពលរដ្ឋពេលទឹកស្រកដើម្បីអាចឱ្យប្រជាពលរដ្ឋដាំដុះឡើងវិញផងដែរ។
យោងតាមការព្យាការណ៍របស់ក្រសួងជំនាញ បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើនរយៈពេល២ខែទៅមុខជាបន្តទៀត ដែលបញ្ហានេះនឹងបង្កឱ្យមានការខូចខាតកាន់តែធ្ងន់ជាងមុនដោយសារតែប្រភពទឹកនានា បានពេញប្រៀបនៅតាមទីវាលក៏មានកម្រិតពេញដែលអាចបង្កហានិភ័យផងដែរ៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


