ព័ត៌មានជាតិ
យុវជន៣នាក់ឡើងដាក់ខ្សែកាបលើបង្គោលភ្លើង បណ្ដាលឲ្យឆក់ចរន្តអគ្គិសនីរបួសធ្ងន់ នៅក្រុងបានលុង
រតនគិរី ៖ យុវជន៣នាក់បានរងរបួសធ្ងន់ បន្ទាប់ពីឡើងតខ្សែកាប(រៀបចំប្រព័ន្ធភ្លើង)នៅលើបង្គោលអគ្គិសនី ស្រាប់តែឆក់ចរន្តអគ្គិសនីបណ្តាលឲ្យយុវជន៣នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាយករថយន្តឯកជនដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះអាយុជីវិត នៅសល់២នាក់ទៀតរង់ចាំរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ទល់មុខស្ថានីយប្រេងឥន្ធនៈ ឈ្មោះប្រេងយើង ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញយុវជន៣នាក់ត្រូវបានឆក់ចរន្តអគ្គិសនី ខណៈយុវជន២នាក់នៅខាងក្រោម បានកាន់ដែកវែងឈរនៅកណ្តាលផ្លូវជាតិ ហើយបានលើកដែកប៉ះនិងកាបភ្លើង ក៏បណ្តាលឲ្យជនរងគ្រោះ៣នាក់នោះ ដែលកំពុងរៀបចំតខ្សែកាបក៏ត្រូវចរន្តភ្លើងឆក់ កុំបានខ្សែក្រវាត់ដាក់នៅជាប់និងចង្កេះនោះ កុំអីធ្លាក់ពីលើបង្គោលភ្លើងមកដល់ដីបាត់ទៅហើយ។
ប្រភពបន្តថា ក្រោយកើតហេតុប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្ត មកយកជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ប៉ុន្តែយ៉ាងណានោះ នៅមិនទាន់ដឹងថា តើជនរងគ្រោះទាំង៣នាក់នេះ អាចរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយលោកគ្រូពេទ្យកំពុងតែខ្វែងដៃ ខ្វែងជើងយកចិត្តទុកដាក់ និងជួយសង្គ្រោះផងដែរ។
តាមរបាយការណ៍ប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក បានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះ ពុធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រចេះ ឃុំ,ស្រុកក្រចេះ ខេត្តក្រចេះ មុខរបរកម្មករ រងរបួសធ្ងន់។ ២- ឈ្មោះ សាក់ មេឃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍តាមុំ ឃុំ,ស្រុក,ខេត្តព្រៃវែង រងរបួសធ្ងន់។ ៣- ឈ្មោះ ភាព សុផល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្រចេះ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ រងរបួសស្រាល។
ជនរងគ្រោះទាំង៣នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប៉ុន្តែអាការៈរងរបួសនោះនៅមិនទាន់ដឹងថាយ៉ាងណានោះទេ មកដល់ល្ងាចថ្ងៃដដែលនេះ៕
ដោយ ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ