ព័ត៌មានជាតិ
គួរដឹង! រោគសញ្ញាមាត់ធ្មេញ អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន
គ្នាយើងដឹងអត់ថា សុខភាពមាត់ធ្មេញ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនផងដែរ។ សូម្បីតែក្លិនមាត់ ពណ៌អណ្ដាត និងបញ្ហាអញ្ចាញធ្មេញ គឺសុទ្ធតែអាចជាសញ្ញាព្រមានសំខាន់ៗ ដែលយើងមិនគួរធ្វេសប្រហែសឡើយ។

១. ឈាមអញ្ចាញធ្មេញ
បើអញ្ចាញមានពណ៌ស្លេកស្លាំង ឬចេញឈាម នៅពេលដែលយើងដុសធ្មេញ នោះអាចជាសញ្ញានៃជំងឺអញ្ចាញធ្មេញ ដែលអាចនាំឲ្យកើតមានបញ្ហាសុខភាពផ្សេងទៀត។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យHarvard បានរកឃើញថា អ្នកជំងឺអញ្ចាញធ្មេញ ងាយនឹងប្រឈមនឹងអាការៈគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល ច្រើនជាងគ្នាយើងធម្មតាដល់ទៅ២ ទៅ៣ដង។
ករណីនេះ បណ្ដាលមកពីការរលាកដែលអាចនាំឲ្យសរសៃឈាមរឹង និងបង្កើនហានិភ័យនៃជំងឺបេះដូង។ ម្យ៉ាងវិញទៀត អញ្ចាញធ្មេញហើម ឬចេញឈាមក៏អាចជាសញ្ញានៃកង្វះវីតាមីន។ ដូច្នេះហើយ យើងគួរញ៉ាំអាហារសម្បូរវីតាមីនចម្រុះ និងខ្លាញ់ត្រីអូមេហ្គា-៣ ដើម្បីជួយទ្រទ្រង់បញ្ហាកង្វះអាហារូបត្ថម្ភ។
២. អណ្ដាតពណ៌ស
ជាធម្មតា អណ្ដាតឡើងពណ៌សមិនបង្កជាបញ្ហាណាមួយឡើយ។ ប៉ុន្តែ ជួនកាល ស្ថានភាពនេះក៏អាចបង្ហាញពីការឆ្លងមេរោគ ឬបញ្ហាធ្ងន់ធ្ងរ ដូចជាជំងឺមហារីក ឬបញ្ហាស្រាល ដូចជាឡើងច្រាំងអណ្ដាត។
៣. ដំបៅមាត់
ទន្ទឹមនឹងនេះដែរ ដំបៅមាត់ច្រើនតែមិនបង្កជាបញ្ហាអ្វីឡើយ ព្រមទាំងអាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃ ឬពីរបីសប្ដាហ៍ ដែលអាស្រ័យលើមូលហេតុបង្កជាក់ស្ដែង។ បញ្ហាស្រាលមួយចំនួន រួមមានខាំខាងក្នុងថ្ពាល់ ធ្មេញដុះមិនត្រង់ជួរ ថ្នាំដុសធ្មេញដែលផ្ទុកជាតិសូដ្យូមLauryl sulphate និងការប្រតិកម្មនឹងអាហារ ។ យ៉ាងណាមិញ ដំបៅមាត់ក៏អាចជាសញ្ញានៃការប្រែប្រួលអ័រម៉ូន កង្វះវីតាមីនB ស័ង្កសី និងជាតិដែក។ មួយវិញទៀត សញ្ញានេះក៏អាចបណ្តាលមកពីជំងឺដៃ ជើង និងមាត់ ជំងឺCrohn’s disease ឬខ្សោយប្រព័ន្ធភាពស៊ាំដោយសារតែកើតជំងឺអេដស៍ ឬជំងឺLupus។

៣. ដំបៅមាត់
ទន្ទឹមនឹងនេះដែរ ដំបៅមាត់ច្រើនតែមិនបង្កជាបញ្ហាអ្វីឡើយ ព្រមទាំងអាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃ ឬពីរបីសប្ដាហ៍ ដែលអាស្រ័យលើមូលហេតុបង្កជាក់ស្ដែង។ បញ្ហាស្រាលមួយចំនួន រួមមានខាំខាងក្នុងថ្ពាល់ ធ្មេញដុះមិនត្រង់ជួរ ថ្នាំដុសធ្មេញដែលផ្ទុកជាតិសូដ្យូមLauryl sulphate និងការប្រតិកម្មនឹងអាហារ ។ យ៉ាងណាមិញ ដំបៅមាត់ក៏អាចជាសញ្ញានៃការប្រែប្រួលអ័រម៉ូន កង្វះវីតាមីនB ស័ង្កសី និងជាតិដែក។ មួយវិញទៀត សញ្ញានេះក៏អាចបណ្តាលមកពីជំងឺដៃ ជើង និងមាត់ ជំងឺCrohn’s disease ឬខ្សោយប្រព័ន្ធភាពស៊ាំដោយសារតែកើតជំងឺអេដស៍ ឬជំងឺLupus៕
ចុចអាន៖របៀបទប់ទល់ និងកម្ចាត់ជំងឺមាត់ធ្មេញ ឧស្សាហ៍ កើត ៥ ប្រភេទ
ចុចអាន៖ទម្លាប់ពេលព្រឹក ៨ យ៉ាង គួរផ្លាស់ប្តូរដើម្បីប្រយោជន៍សុខភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


