ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវដល់បណ្ដាបក្សនយោបាយ កុំប្រើប្រាស់ការដោះស្រាយបញ្ហាពលរដ្ឋ ដើម្បីវាយប្រហារយកសន្លឹកឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ សូមកុំប្រើប្រាស់នូវអ្វីដែលជាការដោះស្រាយរបស់សម្ដេច ចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនោះ ជាអាវុធវាយប្រហារសម្ដេច និងគណបក្សប្រជាជនកម្ពុជា ដើម្បីយកសន្លឹកឆ្នោតនៅពេលខាងមុខ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីសម្ដេចដោះស្រាយ ដែលជាតម្រូវការរបស់ជាតិធ្វើជាអាវុធមកវាយប្រហារគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ហើយខ្ញុំសុំអំពាវនាវឲ្យបណ្ដាបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីដែល ហ៊ុន សែន កំពុងដោះស្រាយដែលជាតម្រូវការរបស់ជាតិ ធ្វើជាអាវុធដើម្បីវាយ ហ៊ុន សែន យកសន្លឹកឆ្នោតនៅពេលខាងមុខ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ខ្ញុំយល់ដឹងពួកអ្នកឯង អ្នកឯងតែងតែធ្វើរឿងនេះនៅមុនការបោះ ឆ្នោតជានិច្ច ប៉ុន្តែអ្នកឯងត្រូវយល់នៅពេលដែលខ្ញុំ ប្រើប្រាស់ផ្លូវច្បាប់ដើម្បីចាត់ការអ្នកឯង អ្នកឯងកុំចាត់ទុកថា រឿងនេះ ជារឿងនយោបាយ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនោះ គឺជាតម្រូវការរបស់ជាតិ ហើយត្រូវចំណាយថវិកាអស់ជាច្រើនលានដុល្លារ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


