ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន៤ ឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅខណ្ឌទួលគោក
ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌទួលគោក មានក្រុមហ៊ុនជាច្រើនបានចូលរួមដេញថ្លៃនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហូត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ហើយក្រុមហ៊ុនដេញថ្លៃឈ្នះនៅក្នុងសង្កាត់ទាំង១០ នៃមូលដ្ឋានខណ្ឌទួលគោកនេះមានចំនួន៤ក្រុមហ៊ុន ក្នុងនោះមាន ក្រុមហ៊ុន លីន សុគន្ធា ខូលអិលធីឌី ក្រុមហ៊ុន អ៊ុយ សុភាព ក្រុមហ៊ុនប៊ុនណា ខុនស្ត្រាក់សិននិងក្រុមហ៊ុនអេសភីស៊ី។

លោក ហូត ហៃ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។ មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។

លោក ហួត ហៃ ក៏បានស្នើអោយកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។តាមដានរបាយការណ៍រីកចម្រើន និងការចេញអាណត្តិទូទាត់ និងប្រាក់ធានា។ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋានអនុវត្តគម្រោង។

លោក ហួត ហៃ បានបន្តទៀតថា ឆ្នាំ២០២១នេះ ពិភពលោកកំពុងតែជួបវិបត្តិសកលនៃជំងឺកូវីដ-១៩សម្រាប់ប្រទេសកម្ពុជាយើង ក៏បានជួបប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩នេះ យ៉ាងធ្ងន់ធ្ងរដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងនិងបានធ្វើអើយការរៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ ត្រូវបានពន្យាពេល។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក ក្នុងឱកាសនោះក៏បានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធីអភិវឌ្ឍន៍សង្កាត់ទាំង១០សង្កាត់ ឆ្នាំ២០២១ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនាស្ពានអាកាសថ្មើជើង កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការឺឡានៅតាមដងផ្លូវនានា។ល

សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យភូមិសាស្ត្រខណ្ឌទួលគោក មានការអភិវឌ្ឍ និងបានរួមចំណែកកាត់ បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល បានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួល បាននូវភាពកក់ក្ដៅលើការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


