ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកឡើងនូវចំណុចមួយចំនួន ដើម្បីកាត់បន្ថយកំណើនជំងឺមិនឆ្លង
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងនូវចំណុចមួយចំនួន ដើម្បីកាត់បន្ថយការកើនឡើងនៃជំងឺមិនឆ្លង ដែលមានការវិវត្តគួរឲ្យកត់សម្គាល់ ហើយត្រូវមានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋម្នាក់ៗ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះថា ទន្ទឹងនឹងការព្រួយបារម្ភអំពីជំងឺឆ្លង ក៏យើងមានការព្រួយបារម្ភអំពីជំងឺមិនឆ្លងដែរ ដោយសារតែការប្រែប្រួល នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកស្រីលើកឡើងថា កាលពីមុន ប្រជាពលរដ្ឋត្រូវស្វែងរកម្ហូបអាហារដើម្បីទទួលទាន តែនាពេលបច្ចុប្បន្នប្រជាពលរដ្ឋត្រូវរើសម្ហូបអាហារដើម្បីទទួលទាន ដើម្បីសុខភាពរបស់យើងម្នាក់ៗ។ លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា «ចឹងអ្វីដែលសំខាន់ ខ្ញុំលើកគ្រាន់តែឧទាហរណ៍ខ្លីទេ ឥឡូវធ្វើម៉េច ដើម្បីការពារកុំឲ្យមានការកំណើននៃជំងឺមិនឆ្លង អ្វី? ងាយស្រួលបំផុត កុំពិសារប្រៃពេក កុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក ហើយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ចឹងឥឡូវយើងអាចកាត់បន្ថយបានទេអាហ្នឹង?»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងទៀតថា ប្រសិនបើអាចកាត់បន្ថយនូវចំណុចខាងលើនេះបាន សុខភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ នឹងមានការប្រែប្រួលល្អ ហើយមានពេលវេលាច្រើនសម្រាប់រកប្រាក់កម្រៃ និងការបំពេញការងារផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


