ព័ត៌មានជាតិ
លោក ប្រាក់ សុខុន មានមោទនភាពពេលឃើញទង់ជាតិកម្ពុជា ត្រូវបានដាក់ស្មើមុខស្មើមាត់គ្នាជាមួយប្រទេសដទៃ នៅស្នាក់ការ UN
អំឡុងពេលបំពេញបេសកកម្មនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅជុំវិញបរិវេណ នៃទីស្នាក់ការអង្គការសហប្រជាជាតិ (UN)។

ក្នុងពេលអញ្ជើញទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញមោទនភាព នៅពេលឃើញទង់ជាតិរបស់កម្ពុជា ត្រូវបានដាក់ស្មើមុខស្មើមាត់គ្នាជាមួយប្រទេសដទៃ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃទី ២១ ខែកញ្ញា លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសរសេរថា «ខ្ញុំក៏បានឆ្លៀតដើរជុំវិញបរិវេណ នៃទីស្នាក់ការអង្គការសហប្រជាជាតិផងដែរ ហើយមានមោទនភាពគ្រប់ពេលដែលឃើញទង់ជាតិរបស់កម្ពុជាយើង ត្រូវបានដាក់ស្មើមុខស្មើមាត់គ្នាជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក»។

លោកបន្ថែមថា ប៉ុន្មានថ្ងៃខាងមុខនេះ បេសកកម្មរបស់លោកនៅទីក្រុងញូវយ៉ក នឹងកាន់តែមមាញឹក។ សូមជម្រាបថា ថ្ងៃដំបូងនៃបេសកកម្ម របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅទីក្រុងញូវយ៉កបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ខណៈដែលលោកមានជំនួបទ្វេភាគី ជាមួយលោករដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន សាន់ទីអេហ្គូ ខាហ្វីអេរ៉ូ, និងលោករដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ អាប់ឌូឡា សាហ៊ីត ព្រមទាំងបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី នៃក្រុមបណ្តាមិត្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ផងដែរ។

គួរឲ្យដឹងដែរថា ខណៈពេលអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧នោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងឱកាសនៃ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ហើយនឹងមានជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមួយចំនួន និងតំណាងស្ថាប័នអភិវឌ្ឍន៍ផ្សេងទៀត ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


