ព័ត៌មានជាតិ
បណ្ឌិត ជេត ជាលី៖ ខ្ញុំមិនដែលស្រមៃថានឹងក្លាយជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យទេ

លោក បណ្ឌិត ជេត ជាលី បានទទួលតួនាទីជាសាកលវិទ្យាធិការនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាំងតែពីឆ្នាំ២០១៣ មកទល់នឹងបច្ចុប្បន្ន។
លោកបណ្ឌិតបានលើកឡើងដូច្នេះថា«ខ្ញុំមិនដែលស្រមៃថាខ្ញុំនឹងក្លាយជាសកលវិទ្យាធិការនៃសកលវិទ្យាល័យដែលចាស់ជាងគេ និងធំជាងគេ នៅក្នុងប្រទេសមួយនេះទេ»។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា គ្រប់ការងារ និងតួនាទីទាំងទាំងអស់ មិនមែនកើតឡើងដោយមិនបានធ្វើអ្វីនោះទេ គឺកើតឡើងដោយការខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ដើម្បីបង្កើនសមត្ថភាពឈោងចាប់តួនាទីខ្ពស់ ទោះមិនបានស្រមៃគិតពីដើមមក តែសតម្ថភាពទៅដល់ អាចកាន់ការមុខតំណែងធំបាន។
លោកបន្តថា« ខ្ញុំអរគុណរាជរដ្ឋាភិបាល ដែលទុកចិត្តផ្តល់ភារកិច្ចនេះដល់ខ្ញុំ[ ] ប៉ាខ្ញុំត្រឹមតែជាសាស្រ្តាចារ្យសាមញ្ញម្នាក់ ហើយក្រុមគ្រួសារខ្ញុំ ក៏មិនដែលមានអ្នកណាមានបុណ្យសក្តិធំអីដែរ ហើយខ្ញុំជឿថា ឱកាសនេះ ក៏នឹងកើតមានចំពោះយុវជនទូទៅដែរ ព្រោះខ្ញុំគ្មានលុយ គ្មានកាក់ គ្មានបក្ខគ្មានពួកក្នុងរដ្ឋាភិបាលទេ»។
លោកបណ្ឌិតគូសបញ្ជាក់ថា ដើម្បីក្លាយជាសកលវិទ្យាធិការនៃសកលវិទ្យាល័យមួយ សំខាន់គឺត្រូវមានសញ្ញាបត្រជំនាញខ្ពង់ខ្ពស់ និងត្រូវតែចេះដឹងឱ្យបានច្បាស់លាស់។ លោកបន្ថែមថា ធ្វើការជាមួយបញ្ញវន្ត សូមចាំថា យើងចេះអ្វី គេក៏ចឹងនឹងដែរ។
លោកក៏បានផ្តាំផ្ញើដល់យុវជន ត្រូវប្រើប្រាស់ពេលវេលា ២៤ម៉ោង ឱ្យមានប្រយោជន៍ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើន។
លោកបណ្ឌិត ជេត ជាលី ធ្លាប់បានបម្រើការនៅតាមស្ថាប័នរដ្ឋ និងសង្គមស៊ីវិលជាច្រើនឆ្នាំទាំងនៅក្នុងវិស័យអប់រំ ផ្នែកសិទ្ធិមនុស្ស និងសេដ្ឋកិច្ចផងដែរ។

សូមបញ្ជាក់ថា សកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ ដោយឆ្លងកាត់សង្គ្រាមនិងការសម្លាប់រង្គាលបញ្ញាវ័ន្ត សាស្ត្រាចារ្យ នាសម័យខ្មែរក្រហម ក៏ដូចជាការប្តូរឈ្មោះជាបន្តបន្ទាប់ ចុងក្រោយបានឈរជើងជាស្ថាប័នអប់រំឧត្តមសិក្សា និងមជ្ឈមណ្ឌលស្រាវជ្រាវកម្រិតខ្ពស់ ដែលទទួលបានការគោរពជាទូទៅ។
ដោយចាប់ផ្តល់កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រឡើងវិញនៅឆ្នាំ១៩៨១ និងថ្នាក់ក្រោយឧត្តមផ្តើមនៅឆ្នាំ ២០០១ ក្នុងពេលបច្ចុប្បន្ននេះ មហាវិទ្យាល័យទាំង៥ និងវិទ្យាស្ថានចំនួន២ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានផ្តល់កម្មវិធីសិក្សា ដល់និស្សិតប្រមាណជាងពីរម៉ឺននាក់ ជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ។
នៅក្នុងអណត្តិរបស់លោកបណ្ឌិត ជេត ជាលី មានផែនការមេជាច្រើន ដែលសាកលវិទ្យាល័យបានដាក់ចេញឆ្ពោះទៅរកបទដ្ឋានថ្មី រួមមាន ទំនាក់ទំនងក្នុងបទដ្ឋានអន្តរជាតិ ការតម្កល់កិច្ចសិក្សាស្រាវជ្រាវ និងសហប្រត្តិការជាការងារមានអទិភាពស្មើគ្នា ការកសាងអន្តេវាសិកដ្ឋាន និងពង្រីកវិសាលភាពចំនួនបន្ទប់ និងថ្នាក់រៀនជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


