សន្តិសុខសង្គម
លោក ជេត ជាលី ថា គ្រោះថ្នាក់ និងអាក្រក់បំផុត មានមនុស្សប្រលែងកូនក្រពើ ក្នុងទឹកស្រះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចាត់ទុកជារឿងគ្រោះថ្នាក់ និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកប្រលែងក្នុងទឹកស្រះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនលោកបណ្ឌិតបង្ហោះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិតបានបន្ថែមថា ថ្ងៃនេះជាថ្ងៃសីលធំ សម្រាប់ពុទ្ធសានិកជន មានមនុស្សមួយចំនួនមានជំនឿថាការដោះលែងសត្វឲ្យមានជីវិត និងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ និងអំពាវនាវឱ្យបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត។
លោកបានអរគុណនិងកោតសរសើរដល់បងប្អូនសន្តិសុខប្រចាំនៅសាកលវិទ្យាល័យដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ។ សូមទាំងអស់គ្នាមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ។





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


