សន្តិសុខសង្គម
ព្រឹកមិញ មានអគ្គិភ័យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែអាចគ្រប់គ្រងបានទាំងស្រុង
កាលពីវេលាព្រឹកម៉ោង០៦:៥០នាទី ថ្ងៃសុក្រនេះ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ជុំវិញករណីនេះ មន្ត្រីជំនាញពន្លត់បានទាន់ពេលវេលា។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ។

តាមប្រភពដដែលបានបង្ហាញថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតសម្ភារៈក្នុងបន្ទប់ជាន់ទី២ ទំហំ ០៤ម៉ែត្រx ០៤ម៉ែត្រ ចំនួន០១បន្ទប់ រួមមាន តុ, ទូ និងឯកសារអស់មួយចំនួន។

អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង នៅម៉ោង០៧:១៥នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


