ព័ត៌មានជាតិ
ឡានដឹកផ្លែឈើព្រលះត្រាក់ទ័រដឹកស្រូវ ស្លាប់ម្នាក់របួស១នាក់ នៅស្រុកពួក
មនុស្យម្នាក់បានស្លាប់ និង២នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួកកាលពីវេលាម៉ោង១និង០០នាទីឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពំសែន អធិការស្រុកពួកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតូរីសពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2R 67.02(ដឹកផ្លែឈើ)ជិះគ្នា០២នាក់បើកបរដោយឈ្មោះសេង ជាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរដឹកផ្លែឈើ(របួសស្រាល) បានបុកនិងត្រាក់ទ័រពីក្រោយ ដែលបម្រុងឈប់បណ្តាលឲ្យស្លាប់០១នាក់ និងរងរបួស១ម្នាក់ មានករណីគ្រោះថ្នាក់ចរាចរណ៍ស្របទិសគ្នាពីលិចទៅកើតរវាងរថយន្តនិងត្រាក់ទ័រដឹកស្រូវ។


លោកអធិការបានបន្តទៀតថា ជនរងគ្រោះឈ្មោះ សូ នី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិជាមួយគ្នា(ត្រូវជាប្រពន្ធ) ចំណែកឯតៃកុងត្រាក់ទ័រឃើញសភាពមិនស្រួលក៏ដោះរ៉ឺម៉កចេញហើយក៏បើករត់គេចខ្លួនបាត់ តែទោះបីយ៉ាងណា ក៏សមត្ថកិច្ចបានដឹងមុខសញ្ញាតៃកុងត្រាក់ទ័រនោះហើយ៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ ចាប់ខ្លួនបុរសដែលប៉ុនប៉ងឃាតកម្មលើគូរដណ្ដឹង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


