Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី​

បានផុស

នៅ

​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយនឹង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Simon Stuart មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ពិព័រណ៍​ការពារ​ដែន​គោក​អន្តរជាតិ (Land Forces International Land Defence Exposition) នៅ​ទីក្រុង​ប្រ៊ី​ស​បិ​ន នៃ​រដ្ឋ​ឃ្វី​ន​លែ​ន ប្រទេស​អូស្ត្រាលី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នេះ ឯកឧត្ដម​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​តែង​ជួយឧបត្ថម្ភ​គាំទ្រ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​។ ក្នុង​កិច្ចពិភាក្សា​នេះ​ផង​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្តួច​ផ្តើម​គំនិត​ឱ្យ​បង្កើន​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​ទាំងពីរ​ថែម​មួយកម្រិត​ទៀត​។

ជា​ការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក Simon Stuart បាន​ឯកភាព​ចំពោះ​គោល​គំនិត និង​សំណើ​របស់​កងទ័ពជើងគោក​កម្ពុជា ដោយបាន​បញ្ជាក់​ថា ភាគី​ទាំងពីរ​អាច​ពិនិត្យ​លទ្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ (HADR) បន្ថែមទៀត​នៅពេល​អនាគត​។

ក្នុង​ឱកាស​នេះ​ផង​ដែរ មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​ស្នើ​សុំឱ្យ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចែករំលែក​អំពី​បទ​ពិសោធ​ន៍​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់ និង​ការគ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ហើយ​ដែល​តាមរយៈ​នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ធ្វើការ​ចែករំលែក​អំពី​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ទាំង​នៅក្នុង​យន្តការ​ថ្នាក់ជាតិ ក៏ដូចជា​ការចូលរួម​របស់​កងទ័ព​នៅក្នុង​បេសកកម្ម​ដ៏​សំខាន់​បំផុត​នេះ ជាពិសេស​ក្រោម​ការដឹកនាំ​ដោយផ្ទាល់ និង​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម