Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងខូចខាតដំណាំស្រូវ ៤,៥ពាន់ហិកតា ដោយទឹកជំនន់

បានផុស

នៅ

នៅទូទាំងខេត្តព្រៃវែង មានផ្ទៃដីដាំស្រូវ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ៦,៣៤៩ហិកតា ខូចខាតស្រូវចំនួន ៤,៥១១ហិកតា និងដំណាំរួមផ្សំចំនួន១,២៤៣ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយរដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយ​តម្លៃការ​ស្តារឡើងវិញនៃផលប៉ះពាល់នេះ នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ដឹកនាំដោយលោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុការប្រមាញ់ និងនេសាទ។

លោក ហាស សារ៉េត បានបង្កើតក្រុមការងារជាតិសហការជាមួយរដ្ឋបាលខេត្តព្រៃវែង ក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ការខូចខាត ដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ ដើម្បីអាចផ្ដល់​គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ អាចស្ដារដំណាំឡើងវិញទាន់ពេលវេលា។

លោកបានបន្តថា ស្ថាប័នពាក់ព័ន្ធរួមមានរដ្ឋបាលថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងចុះពិនិត្យជាក់ស្តែង និងដោះស្រាយជូនពលរដ្ឋ៕

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម