ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះរាជទានព្រះរាជអំណោយជូនគ្រួសារសពនិងអ្នកនៅរស់ក្នុងឧបទ្ទវហេតុលិចទូកដ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរបានរាជទានព្រះរាជអំណោយជូនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន០៤នាក់ ក្នុងឧបទ្ទវហេតុលិចទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ការព្រះរាជទានព្រះរាជអំណោយនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៥តុលាឆ្នាំ២០២២តាមរយៈលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។
ព្រះរាជអំណោយជួនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន០៤នាក់ មានដូចខាងក្រោម៖
១-ព្រះរាជអំណោយសម្រាប់គ្រួសារសព ក្នុង០១គ្រួសារទទួលបាន៖
-អង្ករ១០០គ.ក្រ
-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស៨ម៉ែត្រ
-ត្រីខ ៤០កំប៉ុង
-មី៦កេសតូច
-ថវិកា៨០០,០០០រៀល។
២-អ្នករស់រានមានជីវិតទទួលបានក្នុងម្នាក់ៗ៖
-អង្ករ១០០គ.ក្រ
-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស៨ម៉ែត្រ
-ត្រីខ ៤០កំប៉ុង
-មី៦កេសតូច
-ថវិកា៤០០,០០០រៀល។
ក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល សមត្ថកិច្ចបានស្រាវជ្រាវសង្គ្រោះជនរងគ្រោះដោយប្រើរយៈពេល០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


