ព័ត៌មានជាតិ
ចិន និងកូរ៉េខាងត្បូង ផ្តល់ជំនួយយោធាដល់ក្រសួងការពារជាតិ ច្រើនជាងគេនៅឆ្នាំ២០២២
រយៈពេល០៩ខែ ក្នុងឆ្នាំ២០២២ ក្រសួងការពារជាតិទទួលបានជំនួយជារថយន្ត និងគ្រឿងចក្រផ្សេងៗទៀតរាប់រយគ្រឿង និងជំនួយឥតសំណងជាការជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន យ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

លោក ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងការពារជាតិថា រយៈពេល០៩ខែក្នុងឆ្នាំ២០២២នេះ ក្រសួងការពារជាតិទទួលបានជំនួយជាច្រើនពីប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។

ជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយជារថយន្ត និងគ្រឿងចក្រផ្សេងៗចំនួន ៩៩គ្រឿង មកកាន់ក្រសួងការពារជាតិ។ រីឯ ប្រទេសចិនវិញ បានជួយជាជំនួយឥតសំណងតាមរយៈការសាងសង់រោងជាង ជួសជុលនាវា និងកំពង់ផែ ស្តារឃ្លងនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។ ក្រសួងការពារជាតិ ក៏បានទទួលនូវរថយន្តគ្រប់ប្រភេទពីប្រទេសចិនចំនួន៣លើក ស្មើនឹង ៣២៨គ្រឿង ជាមួយនឹងសម្ភារៈយោធា និងសម្ភារៈប្រើប្រាស់ជាច្រើនទៀតផងដែរ។

ទន្ទឹមនឹងនោះដែល លោក ឈុំ សុជាត ក៏បានលើកឡើងបន្ថែមថា រយៈពេល៥ឆ្នាំនេះ ក្រសួងការពារជាតិក៏បាន កសាងនូវសមិទ្ធផលថ្មីៗជាច្រើន ដូចជាពង្រីកស្ថានីយវិទ្យុទាក់ទងតាមយោធភូមិភាគ ការពង្រីកប្រព័ន្ធរ៉ាដាការពារលើអាកាស។ ជាមួយគ្នានោះ ក៏មានការជួសជុលរោងជាង ក៏ដូចជា បំពាក់នូវយុទ្ធោបករណ៍បន្ថែមទៀត ក្នុងនោះក៏មានបំពាក់បន្ថែមនូវសម្ភារៈសឹក គ្រឿងចក្រ និងរថយន្តផ្សេងៗក្នុងវិស័យយោធាផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិក៏បានធ្វើកិច្ចសហប្រតិបត្តិការផ្តល់ជំនួយពីប្រទេសដៃគូជាហូរហែ ដើម្បីធានាបាននូវកិច្ចការពារប្រទេសដ៏ពេញលេញមួយ។
បន្ទាប់ពីទទួលបានសមិទ្ធផលជាច្រើនមក ក្រសួងការពារជាតិក៏នៅតែបន្តខិតខំប្រឹងប្រែងអនុវត្តនូវទិសដៅរបស់ខ្លួនទៅមុខទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ និងការបម្រើជាតិឲ្យកាន់តែមានភាពប្រសើរឡើងទៅមុខបន្ថែមទៀត៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


