ព័ត៌មានជាតិ
លោក ម៉ម ប៊ុនហេង ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ទាំងយប់ ក្រោយមានករណីសង្ស័យ
នៅថ្ងៃទី១ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍ វាយតម្លៃ ហើយឆ្លើយតបលើដំណើរការសេវាសុខាភិបាល នៃមណ្ឌលចត្តាឡីស័ក កម្រឹត១ QC1 និងកម្រឹត២ QC2 ថ្នាក់ស្រុក ក្រុងនិងថ្នាក់ខេត្ត។
ដំណើរបេសសកម្មនេះ បានធ្វើឡើងយ៉ាងបន្ទាន់ បន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត-១៩ លើពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រុមការងារចម្រុះ នៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩ ខេត្ត កំពុងខិតខំបំពេញការងារបន្ទាន់លើការងារផ្តល់សេវាដឹកជញ្ជូន សេវាសុខាភិបាល ជូនពលរដ្ឋខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ ក្នុងនោះមានពលរដ្ឋដែលរមានលំនៅនៅខេត្តបន្ទាយមានជ័យ និងខេត្ត រាជធានីនានា ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងស្ថិតនៅក្នុងមណ្ឌល រយៈពេល១៤ថ្ងៃ ។
លោកបានបញ្ជាក់ថា នៅខេត្តខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័ក កម្រឹត១ និងកម្រឹត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្ត នៅតាមសាលារៀន មន្ទីរពេទ្យ ឬកន្លែងផ្សេងទៀត ចំនួន១២កន្លែង ហើយកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀត នៅគ្រប់ស្រុក ក្រុងតែម្តង ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងថា ត្រឹមយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរត្រឡប់ពីថៃ កំពុងធ្វើចត្តាឡីស័ក និងស្នាក់នៅចំនួន១៣៧នាក់ ក្នុងនោះពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ ចំនួន៨៤នាក់ និងមានករណីឡើងក្តៅខ្លួនខ្លាំង សង្ស័យកូវីត-១៩ ចំនួន៦ករណី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីយកវត្ថុសំណាករកមេរោគកូវីត១៩ ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ផ្នែក នៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩ ខេត្ត និងស្រុកក្រុង ដែលបានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


