ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប ឲ្យកាត់បន្ថយធុងសំរាមតាមទីសាធារណៈ ដោយសារពលរដ្ឋងាកមកប្រើសេវាឯកជន
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ខេត្តកែប ត្រូវបានកាត់បន្ថយធុងសំរាមជាច្រើនកន្លែងគឺជារឿងមិនល្អសម្រាប់ខេត្តទេសចរណ៍របស់យើងនោះទេ។ ដូច្នេះហើយ អាជ្ញាធរខេត្ត ត្រូវកាត់បន្ថយក្នុងការពង្រាយធុងសំរាមឲ្យមានចំនួនតិចក៏ល្អ ដោយសារមានដេប៉ូដាក់សំរាមជំនួសមកវិញតាមតម្រូវការនៅទីតាំងសមស្របប្រជាពលរដ្ឋដែលបានវេចខ្ចប់ទុកដាក់សំរាមតាមមុខផ្ទះក្នុងការបង់ភាស៊ីតាមរយៈក្រុមប្រមូលសំរាម សម្រាប់ការបង្ហាញធ្វើបែបនេះថា ខេត្តយើងនឹងលែងមានសំរាមបន្តទៀតហើយ។

លោក សោម ពិសិដ្ឋ លើកឡើងក្នុងពិធីចែកសម្ភារៈដល់សិស្សានុសិស្សនៅសាលាក្រុងកែបថា ការកាត់បន្ថយឲ្យបាននូវការចោលសំរាមពាសវាលពាសកាល និងកាត់បន្ថយធុងសំរាម ការដាក់ធុងសំរាមច្រើន បង្ហាញថា ខេត្តមានសំរាមច្រើន ដូចនេះឲ្យសាលាក្រុងត្រូវមានការព្យាយាមកាត់បន្ថយធុងសំរាមតាមដងផ្លូវ និងកាត់បន្ថយចំនួនធុងសំរាមតាមទីសាធារណៈ ហើយលោកក៏បានសង្កត់ធ្ងន់ថា ក្នុងការកាត់បន្ថយយ៉ាងនេះ បានន័យថា ធុងសំរាមយើងលែងមានសំរាម។

អាជ្ញាធរខេត្តកែប កន្លងទៅនេះ បានប្រឹងប្រែងដាក់ធុងសំរាមឲ្យបានច្រើន ដើម្បីរក្សាអនាម័យ តែឥឡូវនេះ ត្រូវកាត់បន្ថយមកវិញ ដោយសារសំរាមត្រូវពលរដ្ឋវេចខ្ចប់ដាក់តាមផ្ទះ ដោយអាជ្ញាធរមានដេប៉ូដាក់សំរាម និងមានអ្នកប្រមូលសំរាមបានទៀងទាត់ សម្អាតបានស្អាត នៅតាមទីសាធារណៈ អញ្ចឹងចាំបាច់ត្រូវលែងមានធុងសំរាមច្រើនទៀតហើយសម្រាប់ខេត្តយើង។

បើទោះជាយ៉ាងណាក៏ដោយ គេមើលឃើញថា រាល់ពេលមានពិធីបុណ្យទានម្តងៗ ក្រោយពេលបញ្ចប់ នៅតាមបណ្ដោយដងផ្លូវសាធារណៈជាច្រើនកន្លែង ជាពិសេសក្រោមដើមឈើសម្បូរទៅដោយថង់ប្លាស្ទិក បន្សល់ដោយក្រុមអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្ត ដោយបញ្ហានេះមិនដឹងថាធ្វើយ៉ាងម៉េច គឺមកពីប្រជាពលរដ្ឋខ្លះខ្វះការយល់ដឹង ឬមួយក៏បណ្ដាលមកពីការខ្វះធុងសំរាមនោះទេ៕
អត្ថបទ ៖ សឹង រ៉ាត់









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


