ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរផ្តល់ពានរង្វាន់ជ័យលាភីដល់ក្រុមទូកអុំជាប់ចំណាត់ថ្នាក់ឆ្នើមក្នុងព្រឹត្តិការណ៍អុំទូកនៅស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងការសាទរក្នុងការផ្តល់ពានរង្វាន់ជ័យលាភីដល់ក្រុមទូកអុំជាប់ចំណាត់ថ្នាក់ឆ្នើមក្នុងព្រឹត្តិការណ៍អុំទូកក្រោយការប្រកួតប្រណាំង២ថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនសម្តែងការសាទរបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីប្រណាំងទូកនៅខេត្តស្វាយរៀងនាថ្ងៃអាទិត្យទី៣០ ខែតុលា ឆ្នាំ២០២២។
លោកជំទាវក៏បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបានឱកាសការងារយ៉ាងច្រើនកន្លែងនៅទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា៖ ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើយ។

តាមរយៈការរៀបចំពិធីប្រណាំងទូករយៈពេលពេញមួយថ្ងៃនេះ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរណ៍បានប្រមាណជាង ១០ម៉ឺននាក់ និងបានប្រគល់ពានជូនដល់ម្ចាស់ជ័យលាភី។ ជាលទ្ធផលជ័យលាភីបានទៅលើ៖
I.ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ
ផែនទី១
-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកលេខ ១៦ មកពី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
-ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ពោធិ៍ធំតេជោសនជ័យ ទូកលេខ ១៥ មកពី វត្តពោធិ៍ធំខេត្តព្រៃវែង
-ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង ទូកលេខ១១ មកពី កងរាជអាវុធហត្ថខេត្តព្រះវិហារ
ខែផែនទី២
-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ទូកលេខ៣៩ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ
-ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសនជ័យ ទូកលេខ២៨ មកពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស
-ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកលេខ២៦ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប
II.ប្រភេទទូកក្ដារបីសន្លឹក
១ផ្នែកនារី
-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកលេខ៤៥ មកពី សាលាស្រុករមាសហែក
២/ផ្នែកបុរស
-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ ទូកលេខ៥០មក ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


