ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី ៦៩ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធអបអរសាទរទិវាខួបអនុស្សាវរីយ៍ លើកទី ៦៩ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្ត។

ក្នុងឱកាសនោះ លោក ងួន រតនៈ បញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្ដម ដែលខេត្តកំពង់ធំយើងបានប្រារព្ធទិវាអបអរខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ឆ្នាំ ២០២២ ខួបលើកទី ៦៩ និងទិវារំលឹកខួបកំណើតកងយោធពលខេមរភូមិន្ទ ព្រមទាំងរៀបចំពិធីប្រណាំងទូកផងដែរ។

ទិវានេះធ្វើឡើងក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរការដឹងគុណថ្ងៃទិវាជាតិប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ ពោរពេញទៅដោយ បទពិសោធន៍កំពូល ហើយក្នុងនោះក៏មានខេត្តកំពង់ធំមួយក្នុងការចូលរួមធ្វើចលនាទាមទារ។

ការយាងចាកចេញពីប្រទេសបារាំងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះ ព្រះអង្គ បានធ្វើយុទ្ធនាការឃោសនា) ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្ដីថ្លែងការណ៍របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំឈ្មោះថា ញីវយ៉កថែម នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឲ្យ រដ្ឋាភិបាលបារាំង ទទួលយល់ព្រមធ្វើការចរចាជាមួយលោក ប៉ែន នុត តំណាងផ្ទាល់របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។

ការចរចានៅប៉ារីស បានឈានទៅដល់សំណើមួយដែលធ្វើឡើងដោយមានប្រទេសបារាំងយល់ព្រមផ្ដល់សម្បទានដ៏សំខាន់ខ្លះដល់ កម្ពុជា។ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានយាងមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។ ក្រោយមក ព្រះអង្គ ទង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្ដីប្រកាសមួយដែលទាក់ទាញពិភពលោក ស្ដីពីការមិនពេញចិត្តនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ។ ការមិនពេញចិត្តនេះ អាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។

លោកបានបន្តថា សម្ដេចព្រះបរមរតនកោដ្ឋ ទ្រង់មានព្រះតម្រិះរិះរកគន្លឹះ ដើម្បីដោះស្រាយបញ្ហាមាតុភូមិកម្ពុជា ប្រកបដោយគតិបណ្ឌិតទេពកោសល្យ ធ្វើឲ្យមាតុភូមិមានសុខសន្តិភាពរស់ក្រោមដំបូលឆត្រតែមួយ៕
អត្ថបទ ៖ ឈាង មករា



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


