ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ ៖ ការដោះស្រាយបញ្ហាដីធ្លីត្រូវឈរលើមូលដ្ឋានច្បាប់ ជាក់ស្ដែង តម្លាភាព មិនលម្អៀង ដើម្បីយុត្តិធម៌
អភិបាលខេត្តកំពង់ធំ លើកឡើងថា ការដោះស្រាយបញ្ហាដីធ្លី ត្រូវឈរលើមូលដ្ឋានច្បាប់ ជាក់ស្ដែង តម្លាភាព និង មិនលម្អៀង ដើម្បីមានយុត្តិធម៌។

ការលើកឡើងនេះ ខណៈពេល លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ធ្វើការប្រជុំដោះស្រាយបញ្ហាដីធ្លី ៤ សហគមន៍ មានសហគមន៍អួរលួ សហគមន៍តាអុកតាតេង សហគមន៍កោះរះ និង សហគមន៍ ៣ មុំ ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និង លោកស្រី ស៊ូ គន្ធា ដែលបានប្តឹងទាមទារយកដីចំនួន ១៣៨០ ហិតា នៅសាលាស្រុកតាំងគោក កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ តំណាងសហគមន៍ទាំង ៤ និងប្រជាពលរដ្ឋ។

លោក នួន ផារ័ត្ន លើកឡើងបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី ៤ ហើយ ដែល ២ លើក រៀបចំប្រជុំនៅសាលាខេត្ត និង ២ លើក ប្រជុំនៅសាលាស្រុកតាំងគោក ដោយមិនគិតកិច្ចប្រជុំថ្នាក់ឃុំឡើយ។ ការទាមទារណាមួយរបស់ប្រជាពលរដ្ឋ ត្រូវឈរលើមូលដ្ឋានច្បាប់ ដោះស្រាយលើមូលដ្ឋានច្បាប់ មូលដ្ឋានជាក់ស្ដែង សមស្រប តម្លាភាព និង យុត្តិធម៌ គឺជាគោលការណ៍ច្បាស់លាស់ដែលត្រូវប្រកាន់យក។

គួរគូសបញ្ជាក់ថា ក្រោយការចុះវាស់វែងលើផ្ទៃដីជាក់ស្ដែងដែលបានទាមទារចំនួន ១៣៨០ ហិតានោះ មានទំហំត្រឹមតែ ៦៥៤ ហិតា តែប៉ុណ្ណោះ ហើយផ្ទៃដីនេះជាន់គ្នាលើដីសហគមន៍ទាំង ៤ ទៀតផង។ សំណួរសួរថា តើលោកស្រី ស៊ូ គន្ធា ដែលតំណាងឲ្យប្រជាពលរដ្ឋធ្វើការទាមទារមានអ្វីឲ្យពិតប្រាកដអីជាសម្អាងថា បានធ្លាប់ប្រើប្រាស់អាស្រ័យផលលើដីនោះ?
ចំពោះតំណាងសហគមន៍ទាំងបួន បានលើកឡើងពីប្រវត្តិដីដែលបានកាន់កាប់អាស្រ័យផល
-សហគមន៍អួរលួ កាន់កាប់ដីឆ្នាំ ២០០១ រហូតមក មានសមាជិកសហគមន៍ ១៨៤ គ្រួសារ មានផ្ទៃដី ១៣៧០ ហិតា។
-សហគមន៍តាអុកតាតេង កាន់កាប់ឆ្នាំ ២០០១ រហូតមក មានសមាជិកសហគមន៍ ១០០ គ្រួសារ មានផ្ទៃដី ១០១០ ហិតា។
-សហគមន៍កោះរះ កាន់កាប់ដីឆ្នាំ ១៩៩៦ រហូតមក មានសមាជិកសហគមន៍ ២៤៤ គ្រួសារ មានផ្ទៃដី ១៤៨៨ ហិតា។
-សហគមន៍ ៣ មុំ កាន់កាប់ដីឆ្នាំ ២០០២ រហូតមក មានសមាជិកសហគមន៍ ៣០៨ គ្រួសារ មានផ្ទៃដី១៥៦១ ហិតា។

តំណាងសហគមន៍ទាំងបួន បានបញ្ជាក់ថា ប្រជាពលរដ្ឋខាងលោកស្រី ស៊ូ គន្ធា មិនដែលចូលធ្វើស្រែក្នុងដីនោះទេ ហើយក៏មិនដែលទាមទារអ្វីដែរ ក្រោយពេលរាជរដ្ឋាភិបាលប្រកាសកាត់ឆ្វៀលឲ្យ ទើបមានឈ្មោះ ស៊ូ គន្ធា និងប្រជាពលរដ្ឋ មកប្តឹងទាមទារថាក្រុមខ្លួនមានដីនៅទីនេះ(សហគមន៍ទាំងបួន)។ ក្នុងនាមតំណាងសហគមន៍ទាំងបួន មិនបែងចែកដីឲ្យទៅ លោកស្រី ស៊ូ គន្ធា ទេ លុះត្រាតែរដ្ឋត្រូវការធ្វើអ្វីមួយទើបឲ្យ ប្រសិនបើលោកស្រីមកទាមទារមិនអនុញ្ញាតទេ។

ដោយឡែក មេឃុំទ្រៀល បញ្ជាក់ថា លោកបានទៅប្រាប់ឈ្មោះ ស៊ូ គន្ធា ឲ្យមកចូលរួមប្រជុំដោះស្រាយ តែគាត់ថា នឹងបែងចែកគ្នា ២ ក្រុម មកចូលរួមប្រជុំ ព្រោះគាត់ជាប់ប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សគាត់។

មេភូមិឈូក ឃុំទ្រៀល បានបញ្ជាក់ដែរថា លោកធ្វើជាអនុភូមិតាំងពីឆ្នាំ ១៩៩៧ បន្ទាប់មកក្លាយជាមេភូមិ មិនដែលបានទទួលព័ត៌មានថា ឈ្មោះ ស៊ូ គន្ធា និងប្រជាពលរដ្ឋ ទាមទារមានដី និងកាន់កាប់នៅតំបន់នោះទេ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់របស់បុគ្គលណាដែលធានាថាមានដីច្រើន ពេលទាមទារទៅដឹងតែបានហើយ៕
អត្ថបទ ៖ ឈាង មករា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


