ព័ត៌មានជាតិ
អគ្គលេខាធិការUN លោក Antonio Guterres មកចូលរួមប្រជុំអាស៊ាន-អង្គកាសហប្រជាជាតិគ្រោងចូលសារមន្ទីរទួលស្លែង
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនៅវេលាម៉ោង ១២៖ ៥៥ នាទី ដល់ម៉ោង ១៣៖ ១០ នាទីថ្ងៃទី ១៣ ខែវិច្ឆិកានេះ។

ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានសូមអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមពិធីថ្លែងសុន្ទរកថារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅសារមន្ទីរនេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នឹងធ្វើឡើងនៅបរិវេណសារមន្ទីរផ្ទាល់។
តាមគម្រោងលោក នឹងមកដល់កម្ពុជា នៅវេលាម៉ោង ១៤៖៤៥ ថ្ងៃទី ១១ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២ និងព្រឹត្តិការពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


