ព័ត៌មានជាតិ
មេ UN សរសើរថាកម្ពុជាជាគំរូដ៏ល្អក្នុងការរក្សា”សន្តិភាព” និងថាទ័ពមួកខៀវកម្ពុជាមានជំនាញ យកចិត្តទុកដាក់ និងប្ដេជ្ញារក្សាសន្តិភាព
ទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាជាតិប្រចាំកម្ពជាឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។

“ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព។” នេះជាសំណេរដែលសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំកម្ពជា ផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា។

កម្ពុជាធ្លាប់ជាប្រទេសដែលជួបប្រទះសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់រយៈពេលរាប់សិបឆ្នាំ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ អង្គការសហប្រជាជាតិ ក៏បានបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា ដើម្បីស្ដារសន្តិភាព និងស្ថិរភាពនៅកម្ពុជា។ យ៉ាងណា ទោះបីជាមានវត្តមានកងទ័ពមួកខៀវនៅកម្ពុជាក៏ដោយ ក៏មិនអាចជួយឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញដែរ។

កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨។

ក្រោយកម្ពុជាមានសុខសន្តិភាពពេញលេញ, នៅឆ្នាំ២០០៦ កម្ពុជា ដែលធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ទទួលកងទ័ពមួកខៀវ ទៅជាប្រទេសដែលបញ្ជូនកងទ័ពមួយខៀវ ឬកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រ UN ដ៏សកម្មទៅកាន់បណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ដែលនេះជាការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជាទៅកាន់ពិភពលោក គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខ នៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា។

ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវចំនួនជិត១ម៉ឺននាក់ ទៅបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

គួរជ្រាបថានេះមិនមែនទើបតែជាលើកទីមួយឡើយដែលអង្គការសហប្រជាជាតិកោតសរសើរកងទ័ពមួកខៀវរបស់កម្ពុជា ពីព្រោះថាកន្លងមក អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក អាទល់ ខារ៉េ ធ្លាប់បានសរសើរកងកម្លាំងមួកខៀវរបស់កម្ពុជាថា ជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕
ដោយ÷ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


