ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលហាមអគ្គលេខាធិការ UN ចូលទឹកដីខ្លួន ក្រោយមិនថ្កោលទោសអ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz ដែលមានអរិភាពស្រាប់ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីចាប់ផ្តើមសង្គ្រាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន បាននិយាយនៅថ្ងៃទី២ខែតុលាថា លោកកំពុងរារាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) មិនឱ្យចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយសារតែលោកមិនបាន «ថ្កោលទោសជាក់លាក់» ចំពោះប្រទេសអ៊ីរ៉ង់ក្នុងការវាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល។

យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាង១៨០គ្រាប់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី១ខែតុលានេះ ចំពេលមានការកើនឡើងក្នុងការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលខ្លួនគាំទ្រនៅលីបង់និងអ៊ីស្រាអែល។
ក្នុងចំណោមមីស៊ីលផ្លោងទាំងនោះ តាមសេចក្តីរាយការណ៍នោះ មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់បាននៅកណ្តាលអាកាស ប៉ុន្តែខ្លះបានទម្លាយសំណាញ់ការពារមីស៊ីលក្នុងដែនអាកាស។ ទោះមីស៊ីលខ្លះបានធ្លាក់ចូលក្នុងទីក្រុងតែល អាវីវ រដ្ឋធានីរបស់អ៊ីស្រាអែល ក៏ មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ដែរ។
លោក ហ្គុយតឺរេស នៅថ្ងៃទី២ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយសំដៅលើការវាយប្រហារចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា និងថ្កោលទោសជម្លោះ «ជាមួយនឹងការកើនឡើងបន្ទាប់ពីការកើនឡើង»។
នៅព្រឹកថ្ងៃដដែលនៃការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ អ៊ីស្រាអែលបានបញ្ជូនទ័ពផ្លូវគោកចូលទៅភាគខាងត្បូងប្រទេសលីបង់។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Katz បាននិយាយថា ការបរាជ័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការថ្កោលទោសអ៊ីរ៉ង់ ធ្វើឱ្យគាត់ជាមនុស្សមិនពេញចិត្តនៅអ៊ីស្រាអែល។
លោក Katz បាននិយាយថា៖«អ្នកណាម្នាក់ដែលមិនអាចថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ដូចដែលប្រទេសស្ទើរតែទាំងអស់នៃពិភពលោកបានធ្វើ នោះមិនសមនឹងឈានជើងចូលទឹកដីអ៊ីស្រាអែលនោះទេ»។
លោកបាននិយាយថា៖«អ៊ីស្រាអែលនឹងបន្តការពារពលរដ្ឋរបស់ខ្លួន និងលើកកម្ពស់សេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួនដោយមានឬគ្មានលោក អង់តូនីញ៉ូ ហ្គុយតឺរេស»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


