ព័ត៌មានអន្ដរជាតិ
ប្រមុខUNនឹងជួបពូទីននៅកិច្ចប្រជុំកំពូល BRICS ខណៈអ៊ុយក្រែនអន់ចិត្តខ្លាំង
អ៊ុយក្រែនដែលកំពុងជាប់ដៃសង្គ្រាមជាមួយរុស្ស៊ី បានរិះគន់ខ្លាំងៗចំពោះអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres ដែលសម្រេចចិត្តទៅចូលរួមប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ី ហើយគ្រោងជួបប្រមុខរដ្ឋរុស្ស៊ី លោក ពូទីន នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ររបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres បានយល់ព្រមទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ខណៈដែលអ៊ុយក្រែនបានរិះគន់ចំពោះការសម្រេចចិត្តនេះ។
តាមព័ត៌មានរ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា ប្រមុខអង្គការសហប្រជាជាតិបានព្រមទទួលការអញ្ជើញរបស់លោក ពូទីន ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ដែលនឹងរៀបចំឡើងនៅទឹកដីរុស្ស៊ីចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលានេះ ប៉ុន្តែលោកមិនបានចូលរួមប្រជុំផ្ទាល់ ពេលដែលអ៊ុយក្រែន រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាព។
តាមការដកស្រង់របស់រ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែន លើកឡើងនៅលើបណ្តាញសង្គម X ថា៖«ប្រមុខ UN បានបដិសេធ ហើយចាត់តែអ្នកតំណាង ឱ្យចូលកិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន ដែលរៀបចំកាលពីលើកដំបូង នៅក្នុងប្រទេសស្វីស។ ប៉ុន្តែ លោកបែរជាទទួលយកការអញ្ជើញ ទៅកាន់ទីក្រុង Kazan ពីសំណាក់លោក ពូទីន។ នេះគឺជាជម្រើសខុសឆ្គង ដែលមិនជំរុញបុព្វហេតុសន្តិភាព។ វាអាចត្រឹមតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ UN ប៉ុណ្ណោះ»។
រុស្ស៉ី បាននិងកំពុងរៀបចំកិច្ចប្រជុំកំពូល នៃក្រុមប្រទេស BRICS នៅក្នុងទីក្រុង Kazan ហើយ លោកពូទីន ក៏នឹងទើបជួបប្រជុំផ្ទាល់ជាមួយប្រមុខដឹកនាំបណ្តាប្រទេសជាសមាជិកលើកដំបូង ចាប់តាំងពីឆ្នាំ២០២០ ដោយសារតែវិបត្តិកូវីដផង និងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនផង៕
ដោយ រ៉ាន់ រើយ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


