Connect with us

ព័ត៌មានអន្ដរជាតិ

​អគ្គលេខាធិការ​ UN​​ ​ជំរុញ​​​កម្ពុជា​និង​ថៃ​​​​អត់​ធ្មត់ជា អតិបរិមា​ និង​ដោះស្រាយ​តាមការសន្ទនា​

បានផុស

នៅ

ប្រមុខ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បាន​ជំរុញ​ឲ្យ​ប្រទេស​ថៃ និង​កម្ពុជា អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា​​ និង​ត្រូវ​ដោះស្រាយ​​​តាមរយការសន្ទនា ក្នុងជម្លោះ​ប្រដាប់​អាវុធ​ដែលបាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​​វាយប្រហារ​មុន​​មក​លើ​កង​ទ័ព​កម្ពុជា​​។

ប្រមុខ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ​នៅ​ឯ​​អង្គការសហប្រជាជាតិ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បាននិយាយនៅ​ថា «អគ្គលេខាធិការកំពុងតាមដានរបាយការណ៍​​ពាក់​ព័ន្ធ​អំពីការប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែន​រវាង​​កម្ពុជា-ថៃ។ ​អគ្គលេខាធិការ​​ជំរុញ​​ឲ្យ​ភាគី​​​​ទាំងពីរ​អនុវត្ត​ការ​​​អត់ធ្មត់់​​ឲ្យ​​ដល់​​កម្រិត​អតិបរិមា និង​ដោះស្រាយ​​​បញ្ហា​និមួយៗ​តាមរយៈ​​​ការ​សន្ទនា​ និង​ស្មារតី​​​អ្នកជិត​ខាងល្អ ជាមួយទស្សន​ស្វែង​រក​ដំណោះស្រាយ​​ឲ្យ​ដល់​ទីបញ្ចប់​​ចំពោះ​ជម្លោះនោះ»។

​ប្រទេសកម្ពុជា​បាន​ប្រកាន់​ជំហរ​​គោរព​ច្បាប់​អន្តរជាតិ​ក្នុងជម្លោះ​ដែល​កើត​មាន ដោយ​​​​បាន​ស្នើ​ភាគី​ថៃ​​នាំ​យក​ករណី​ជម្លោះនេះ​ទៅ​កាន់តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​ប៉ុន្តែ​ភាគីថៃ​ ដែលមានរដ្ឋាភិបាល​មិនរឹងមាំ បាន​ច្រាន​ចោល​សំណើរ​កម្ពុជា ហើយ យោធាថៃ​បាន​បង្កហេតុជាប់ជាប្រចាំ រហូត​ដល់​មាន​ការ​ផ្ទុះ​អាវុធ​​នៅព្រឹកថ្ងៃទី​២៤ខែកក្កដា​២០២៥។

​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ ក្នុងជម្លោះ​ប្រដាប់អាវុធ​នេះ ភាគី​ថៃ​បាន​​​បើក​ការ​វាយប្រហារ​​​តាមបណ្តោយ​ព្រំដែន ចាប់​ពីតំបន់​ប្រាសាទ​តាមាន់​ធំ​រហូត​ដល់​តំបន់មុំបី។​

ក្រោយ​ផ្ទុះ​អាវុធ​ភ្លាមៗ សម្តេច​ធិបតី ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ដែល​តាមការ​គ្រោង​ទុក​នឹង​ត្រូវ​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​ នៅថ្ងៃសុក្រនេះ​​៕​

រថយន្តយោធាថៃ​ដឹក​​ទៅកាន់​សមរភូមិ​។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម