ព័ត៌មានជាតិ
កម្ពុជា-អ៊ុយក្រែនឯកភាពគ្នាផ្លាស់ប្ដូរឯកអគ្គរាជ-រដ្ឋទូតប្រទេសទាំងពីរក្នុងពេលឆាប់ៗ
កម្ពុជា-អ៊ុយក្រែនបានឯកភាពគ្នាលើការតែងតាំង និងផ្លាស់ប្ដូរឯកអគ្គរាជ/រដ្ឋទូតទៅវិញទៅមកក្នុងពេលឆាប់ៗ ដើម្បីឆ្លើយបតបនឹងទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈជំនួបរវាងថ្នាក់ដឹកនាំកំពូល នាពេលថ្មីៗនេះ។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការវិវត្តជាវិជ្ជមាននូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អ៊ុយក្រែន នាពេលនេះ គឺបន្ទាប់ពីមានកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កា នាពេលថ្មីៗនេះ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ូឡូឌីមៀ ហ្សេលឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ប្រមុខការទូតកម្ពុជា និងអ៊ុយក្រែន បានព្រមព្រៀងគ្នាក្នុងការបង្កើតអោយមានកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានបង្ហាញការសាទរចំពោះអ៊ុយក្រែន ដែលបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញ។

ពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែន លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ។ ខណៈលោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេសជប៉ុន។
ជាការឆ្លើយតប លោក ឌីមីត្រូ គូលេបា បានអរគុណកម្ពុជាចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលអាចធ្វើឲ្យអ៊ុយក្រែនចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


