Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ បើមិនមានរដ្ឋមន្រ្តីការបរទេស​វៃឆ្លាត និងអត់ធ្មត់ ប្រហែលប្រធានអាស៊ាន​ដួលកណ្តាលផ្លូវតែម្តង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់ទៅដោយរលូន និងជោគជ័យ ក្រោយប្រព្រឹត្តិទៅអស់រយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ ភាពជោគជ័យនេះ ក៏ដោយសារមានរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលវៃឆ្លាត ជំនួយការវៃឆ្លាត និងអត់ធ្មត់ក្នុងការធ្វើការ ប្រហែលជាប្រធានអាស៊ានដើរដួលកណ្តាលផ្លូវតែម្តង​ ប៉ុន្តែដោយសារសមត្ថភាព​របស់​រដ្ឋមន្ត្រីការ​បរទេស ឧត្តម្ភមន្រ្តី មន្រ្តីពាក់ព័ន្ធរបស់យើង ធ្វើកិច្ចការដ៏ល្អ បានធ្វើឱ្យការងាររបស់យើងមានជោគជ័យ។ សម្តេចតេជោ ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី ១៣ ខែវិច្ឆិកានេះ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា លោក ប្រាក់ សុខុន ជា​រដ្ឋមន្រ្តីមួយ​រូប​ដែលមានភាពលេចធ្លោ និង​មាន​បទពិសោធន៍ការងារ​​ច្រើន។ លោក ធ្លាប់​បម្រើការងារ​ក្នុង​ជួរ​​កងទ័ព ជា​មន្រ្តីរាជការ​ស៊ីវិល ហើយ​បើ​តាមជីវ​ប្រវត្តិ​លោកក៏​មាន​បទពិសោធន៍​ផ្នែក​សារព័ត៌មាន ដោយ​ធ្លាប់​កាន់​តួនាទី​ជា​និពន្ធនាយកកាសែត​​ទៀតផង​។

លោក ប្រាក់ សុខុន គឺជាអតីត​រ​ដ្ឋមន្រ្តី​​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ​ក្រោយ​មកបាន​​ផ្លាស់មកដឹកនាំ​នៅ​ក្រសួង​ការបរទេស​ក្នុង​អំឡុង​ឆ្នាំ ២០១៦​ ដោយបាន​សម្រេច​ស្នាដៃ​ជាច្រើន​ទុក​ជា​មរតក​ និង​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម