ព័ត៌មានជាតិ
អ្នកសង្កេតការណ៍ប្រឡងបាក់ឌុបល្មើសគោលការណ៍ នឹងត្រូវប្រឈមទណ្ឌកម្មតាមច្បាប់
អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ចេញសេចក្តីណែនាំដល់អ្នកសង្កេតការណ៍នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងទទួលរងនូវទណ្ឌកម្មតាមច្បាប់ជាធរមាន ប្រសិនបើរកឃើញថា មានកំហុសឆ្គងពេលបំពេញការងារ។

បើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា ក្នុងករណីអ្នកសង្កេតការណ៍ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយក្តី ឬជាអ្នកស្ម័គ្រចិត្តក្តី ដែលប្រព្រឹត្តខុសបទប្បញ្ញត្តិរបស់ក្រសួងអប់រំយុវជននិងកីឡា និងរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍នោះមិនត្រូវឱ្យធ្វើសកម្មភាពសង្កេតការណ៍បន្តទៀត
ទេ បន្ទាប់មកមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយពិភាក្សាវាយតម្លៃដាក់ចេញកម្រិតវិន័យទៅលើអ្នកសង្កេតការណ៍ដែលមានកំហុសនោះតាមកម្រិតនិងនីតិវិធី។ ក្នុងនោះត្រូវចាត់ទុកជាកំហុស និងកម្រិតវិន័យថ្នាក់ទីមួយសំដៅទៅលើអ្នកសង្កេតការណ៍ទាំងឡាយណាដែលមិនគោរពពេលវេលា មិនពាក់បណ្ណសំគាល់ខ្លួន បង្កសំឡេង ឬភាពអ៊ូអររំខាននាំយកអ្នកគ្មានប័ណ្ណសម្គាល់របស់អង្គភាពប្រឆាំងអំពើពុករលួយចូលក្នុងមណ្ឌលប្រឡងធ្វើសកម្មភាពសង្កេតការណ៍ក្រៅដែនសមត្ថកិច្ច និងក្រៅភារកិច្ចដែលខ្លួនត្រូវបំពេញ និងមិនរាយការណ៍ពីសកម្មភាពមិនប្រក្រតីដែលខ្លួនបានឃើញ និងបានឮ។
អំពើខាងលើនេះ បើប្រព្រឹត្តិលើកទីមួយទទួលការព្រមានពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ប្រចាំមណ្ឌលនឹងទទួលការព្រមានពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្ត បើលើកទី៣ ត្រូវបញ្ឈប់តួនាទីជាអ្នកសង្កេតការណ៍ហើយត្រូវរាយការណ៍ជាសាធារណៈ។
ត្រូវចាត់ទុកថា ជាកំហុស និងកម្រិតវិន័យថ្នាក់ទី២ គឺសំដៅលើអ្នកសង្កេតការណ៍នោះទាមទារ ឬទទួលមើលវិញ្ញាសាពីអនុរក្ស ឬបេក្ខជនលើកលែងមុខងារវិញ្ញាសាកត់លើក្ដាខៀន ថតឬកត់ត្រាវិញ្ញាសាពីលើក្រដាស ឬពីលើក្តាខៀនដែលខ្លួនបានឃើញ និងរកឃើញទំនាស់ផលប្រយោជន៍រួមមានសាច់ញាតិបងប្អូនមិត្តភក្កិជិតស្និទ្ធនៅក្នុងមណ្ឌលប្រឡង។
អំពើខាងលើនេះ ត្រូវបានចាត់ទុកជាការប៉ុនប៉ងធ្វើឲ្យបែកធ្លាយវិញ្ញា សាកំហុសនេះត្រូវអង្គភាពប្រឆាំងអំពើពុករលួយបញ្ឈប់ភ្លាមៗពីតួនាទីជាអ្នកសង្កេតការណ៍ ហើយរាយការណ៍ជាសាធារណៈ។
ត្រូវបានចាត់ទុកថា ជាកំហុស និងកម្រិតវិន័យថ្នាក់ទី៣ គឺសំដៅលើអ្នកសង្កេតការណ៍នោះធ្វើឲ្យបែកធ្លាយវិញ្ញាសារដែលខ្លួនដឹង ឬឃើញពេលកំពុងតែសង្កេតការណ៍ ការនាំយកសំណេរវិញ្ញាសាឲ្យបេក្ខជន ឬឱ្យអ្នកទីបីញុះញង់ឱ្យគេប្រព្រឹត្តបទល្មើសទៅនឹងបទបញ្ញត្តិរបស់ក្រសួងអប់រំយុវជននិងកីឡា ស្វែងរកផលប្រយោជន៍ ឬបង្កើតបណ្ដាញដើម្បីស្វែងរកផលប្រយោជន៍ពីការងារសង្កេតការណ៍។ អំពើខាងលើនេះ ត្រូវបានចាត់ទុកថា ជាការធ្វើឱ្យបែកធ្លាយវិញ្ញាសា ត្រូវបញ្ឈប់តួនាទីជាអ្នកសង្កេតការណ៍ភ្លាមៗនឹងត្រូវទទួលទណ្ឌកម្មតាមច្បាប់ជាធរមានថែមទៀត។

គួរបញ្ជាក់ថា ឆ្នាំ២០២២នេះ មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនសរុប ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ នាក់,ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី៤៣ ៣២៨ នាក់ ចែកជា ២២១មណ្ឌល កើន ១៧ មណ្ឌល និងមានបន្ទប់ ៥១៧៤ បន្ទប់ កើនឡើង ៥៥៩បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន ៣ មណ្ឌល និងថ្នាក់វិទ្យសាស្រ្តសង្គម កើន១៤ មណ្ឌល ដោយថ្នាក់វិទ្យាសាស្រ្តមាន ៧៦មណ្ឌល ស្មើនឹង ១ ៧៤៣ បន្ទប់និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៤៥ មណ្ឌលស្មើនឹង ៣ ៤៣១ បន្ទប់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ