ព័ត៌មានជាតិ
សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត រៀបចំកម្មវិធី “ជួបនឹងបងស្រីឆ្នើម”ក្រោមប្រធានបទ “ការចូលរួមការងារសង្គម” ដែលធ្វើបទឧទ្ទិសនាមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹងបទពិសោធន៍ចំនួន៣ចំណុចជូនដល់សមាជិកា និងយុវតីដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម”។ ចំណុចទាំងបីនោះគឺ ១- ចាប់ផ្តើមជួយសង្គមរបស់អ្នកពីចំណុចតូចៗទៅ ២- រៀនពីអ្នកដទៃដើម្បីជួយខ្លួនឯង និងសង្គម ៣- ធ្វើការអ្វីមួយ ធ្វើដោយស្ម័គ្រចិត្ត ទឹកចិត្ត និងដោយបេះដូង ដែលចំណុចទាំង៣នេះ គឺពិតជាអនុសាសន៍ដ៏ល្អ និងការលើកទឹកចិត្តដ៏មានឥទ្ធិពលសម្រាប់កុមារី យុវតី និងស្ត្រី អាចយកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទ ពិសោធន៍ និងដំបូងមានល្អៗទាំងនេះនៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម” ដែលប្រារព្ធធ្វើឡើងនៅខេត្តកំពតថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់លោកជំទាវស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលសាខាខេត្តកំពត អគ្គស្នងការស្នងការថ្នាក់ដឹកនាំ ក្រុមការងារនិងសមាជិកាសកម្ម ក្រុមវឌ្ឍននារី និងក្រុមកាយឫទ្ធិនារី សមាជិកា-សមាជិកគាំទ្រ ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងនិស្សិត សរុបជាង ៤០០ នាក់។

នៅក្នុងកម្មវិធីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមទទួលយកបទពិសោធន៍នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង បានមានឱកាសបញ្ចេញភាពក្លាហានតាមរយៈការសាកសួរសំណួរ និងទទួលនូវសារសំខាន់ៗដែលលោកជំទាវបានចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចអោយពួកគាត់យកទៅអនុវត្តដើម្បីកសាងអនាគត និងទិសដៅជីវិតប្រសើរ។

លើសពីនេះគឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះសកម្មភាពពិតប្រាកដរបស់ សមាគមកាយឫទ្ធិនារីកម្ពុជា គឺពិតជាទទួលបានផលប្រយោជន៍ពីការកម្មវិធីរបស់សមាគមហើយបានអភិវឌ្ឍ ចំណេះដឹងសមត្ថភាពជំនាញសីលធម៌គុណធម៌ដើម្បីដឹកនាំជីវិតរបស់ពួកគេ៕























-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


