ព័ត៌មានជាតិ
ក្រុមហ៊ុនមួយ វិនិយោគផលិត ទឹកបរិសុទ្ធនៅលើភ្នំបូកគោ លើទំហំទុន២លានដុល្លារ
ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» គឺជាតំបន់មានសក្តានុពលបែបធនធានធម្មជាតិចម្រុះ និងអំណោយផលច្រើនសម្រាប់វិស័យទេសចរណ៍ អចលនទ្រព្យ កសិកម្ម និងវិនិយោគនានា។ ជាក់ស្តែងនៅលើកំពូលភ្នំមានបឹងដ៏ធំ ដែលអាចស្តុកទឹកបានយ៉ាងច្រើនម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់នៅលើភ្នំទាំងមូល។

ផ្ទៃបឹងនៅលើកំពូលភ្នំបូកគោនេះ មានកម្ពស់ ១០៧៥ម៉ែត្រ ពីនីវ៉ូ ទឹកសមុទ្រ មានទឹកថ្លាល្អ បានមកពីទឹកភ្លៀង។
ដោយមើលឃើញអំពីភាពអំណោយទាន និងសក្តានុពលខ្លាំង ក្រុមហ៊ុនបូកគោហ្វាម បានសម្រេចបោះទុនវិនិយោគ ២លានដុល្លារអាមេរិក ដើម្បីផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដែលផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងកំពុងទទួលបានការគាំទ្រលើទីផ្សារ។

លោក នុត សេងហុង ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម បានលើកឡើងថា ការបោះទុនវិនិយោគ បង្កើតរោងចក្រផលិតទឹកបរិសុទ្ធនេះ គឺដើម្បីផ្គត់ផ្គង់សណ្ឋាគារសុខាទាំង៧ទីតាំង និងតាមការ៉ាសាំងសូគីម៉ិច និងម៉ាត ព្រមទាំងចែកចាយនៅតាមផ្សារទំនើបនានា។ លើសពីនេះទៀត ក៏មានការបញ្ជាទិញពីប្រជាពលរដ្ឋទូទៅជាច្រើនយកទៅទុកពិសានៅក្នុងគ្រួសារផងដែរ។

លោកបានបន្តថា តាមរយៈកំណើននៃការបញ្ជាទិញពីអតិថិជននេះ បានធ្វើឱ្យការផលិតកើនឡើងប្រមាណ ៥ម៉ឺនដបក្នុងមួយថ្ងៃ ដែលនាំឱ្យក្រុមហ៊ុន កំពុងសិក្សាអំពីការពង្រីកទុនវិនិយោគបន្ថែមទៀត។

បើតាមលោក នុត សេងហុង ទឹកបរិសុទ្ធ ឋានសួគ៌បូកគោនេះ មាន PH8. អាចជួយសរីរាង្គ ដោយសារមានជាតិកាល់ស្យូម អាល់កាឡាំង បន្សាបជាតិអាស៊ីត ជំនួយថ្លើម ផ្តល់ភាពរឹងមាំ ធ្វើឱ្យមានសុខភាពល្អ។
ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម បានគូសបញ្ជាក់ថា “ប្រសិនបើទឹកដែលផលិតចេញពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា នាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកផលិតចេញពីទឹកភ្លៀងធម្មជាតិ ដែលមិនមានសារធាតុគីមីនោះទេ”។ ជាងនេះទៅទៀត ទឹកពិសាឋានសួគ៌បូកគោ ត្រូវបានទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពឡើយ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបូកគោហ្វាម បានបង្កើតរោងចក្រផលិតទឹកសុទ្ធ ចាប់ពីឆ្នាំ ២០១៧មក ដោយផលិតមាន៤ចំណុះផ្សេងគ្នា ពោលគឺប្រភេទ ៣៣០ មីលីលីត្រ ក្នុងមួយថ្ងៃផលិតបាន ៤៣២០០ដប , ៥០០ML ផលិតបាន ៣៦០០០ដប, ១,៥MLផលិតបាន ១២០០០ដប, ប្រភេទដប ២០លីត្រ ផលិតបានពី ៨០ ទៅ១០០ធុង ក្នុងមួយថ្ងៃ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


