ព័ត៌មានជាតិ
សម្ដេចតេជោ សាទរចំពោះជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិន ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅខេត្តសៀមរាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញការសាទរចំពោះជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិន ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលបានជួបគ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ការបង្ហាញការសាទរនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដឹកនាំដោយលោក Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេដារ៉ូសាឡាម។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិន ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយក៏បានមានប្រសាសន៍ផងដែរថា ទីក្រុងសៀមរាបជាកន្លែងដ៏សក្ដិសម សម្រាប់ជំនួបនេះ។

សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd J. Austin III បានជួបជាមួយនាយឧត្តមសេនីយ៍ Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយមន្ទីរបញ្ចកោណ, លោក Austin និងលោក Wei បានពិភាក្សាគ្នាអំពីទំនាក់ទំនងការពារជាតិអាមេរិក-ចិន និងបញ្ហាសន្តិសុខក្នុងតំបន់ ព្រមទាំងពិភពលោក។

លោក Austin បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការគ្រប់គ្រងការប្រកួតប្រជែង ប្រកបដោយភាពទំនួលខុសត្រូវ និងរក្សាទំនាក់ទំនងឲ្យបើកចំហ។ លោក Austin ក៏បានពិភាក្សាផងដែរ អំពីសារៈសំខាន់នៃកិច្ចសន្ទនា ស្តីពី ការកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត ការកែលម្អទំនាក់ទំនងដែលមានវិបត្តិ និងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


