Connect with us

ព័ត៌មានជាតិ

ប៉ម​មើលទេសភាព អាច​ឲ្យភ្ញៀវទេសចរណ៍​ មើលទេសភាពខេត្តកែបលើកំពូលភ្នំ និង​គយគន់លំហសមុទ្រ ឆ្នេរ ប្រជុំកោះ និងសមុទ្រឈើ

បានផុស

នៅ

កែប ៖ «​ជាមួយ​ប៉ម​មើល​ទេសភាព​ ដែល​សាងសង់​ឡើង​ដោយ​ក្រសួងបរិស្ថាន​សម្រាប់​ខេត្ត​កែប​នឹង​ផ្តល់ឱ្យ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​នូវ​ឱកាស​មើល​ទេសភាព​ខេត្ត​កែប​ពីលើ​កំពូលភ្នំ ​ដែល​ពោរពេញ​ដោយ​ទេសភាព​ដ៏​ល្អ​ប្រណីត​គឺ​លំហ​សមុទ្រ​និង​ឆ្នេរ ប្រជុំ​កោះ និង​សមុទ្រ​ឈើ​ខេត្ត​កែប​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺជា​ការ​ថ្លែង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅក្នុង​ឱកាស​សម្ពាធ​ដាក់ឱ្យ​ប្រើប្រាស់​ប៉ម​មើល​ទេសភាព​មួយកន្លែង​នៅក្នុង​ឧទ្យាន​ជាតិ​កែប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​។ លោក​រដ្ឋលេខាធិកា​រ​បានចាត់ទុក​ប៉ម​មើល​ទេសភាព នេះ​ថា​ជា​សក្តានុពល​ថ្មី​មួយទៀត​របស់​ឧទ្យាន​ជាតិ​កែប​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​នៅ​ខេត្ត​ដ៏​ស្រស់ស្អាត​តូច​ច្រឡឹង​មួយ​នេះ​។

​ប៉ម​មើល​ទេសភាព​កម្ពស់ ១២ ម៉ែត្រ​នេះ​ស្ថិត​បាន​សាងសង់ឡើង​ដោយ​ចំណាយ​ថវិកា​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ការជំរុញ​លើ​ទេសចរណ៍ធម្មជាតិ​។ ប៉ម​មើល​ទេស ភាព​នេះ​គឺជា​មធ្យោបាយ​កម្សាន្ត​មួយ​បន្ថែមទៀត​សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ឧទ្យាន​ជាតិ​កែប បន្ថែម​ពីលើ​សម្រស់​ធម្មជាតិ សត្វព្រៃ និង​ផ្លូវ​ក្រវាត់​ភ្នំ​ដែល​អាច​ដើរ​កម្សាន្ត និង​ហាត់ប្រាណ​របស់​មនុស្ស​ទូទៅ​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា ខេត្ត​កែប​គឺជា​ខេត្ត​តែមួយគត់​របស់​កម្ពុជា​ដែលមាន​ឧទ្យាន​ជាតិ​នៅ​កណ្តាល​ក្រុង និង​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ បន្ថែម​លើ​មុខម្ហូប​ជាពិសេស​គ្រឿង​សមុទ្រ​ដ៏​មានឱជារស​ឆ្ងាញ់​។

លោក​រដ្ឋលេខាធិការ​បា​ន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អញ្ជើញ​ទស្សនា​ឧទ្យាន​ជាតិ​កែប និង​ទស្សនា​ទេសភាព​ខេត្ត​កែប​ពីលើ​ប៉ម​មើល​ទេសភាព​ដែល​ទើប​សម្ពាធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​។ ជាមួយគ្នានេះ លោក​បានស្នើ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​ដែល​ទទួល​ថែរក្សា​ក្នុងនាម​រដ្ឋបាលខេត្ត​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ឱ្យបាន​ល្អ និង​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​នានា​ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យ​បានល្អ​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ១០ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ១៣ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម