Connect with us

ព័ត៌មានជាតិ

ពហុភាគី សហការផ្សព្វផ្សាយ បេតិកភណ្ឌឯកសារដែលបានចុះបញ្ជីក្នុង “ស្មារតីចងចាំពិភពលោក”

បានផុស

នៅ

គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិស្មារតីចងចាំពិភពលោក យូណេស្កូភ្នំពេញ និងយូណេស្កូបាងកក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយអំពីបេតិកភណ្ឌឯកសារដែលបានចុះបញ្ជីក្នុង “ស្មារតីចងចាំពិភពលោក” និងរំលឹកខួបលើកទី៣០ នៃការបង្កើតកម្មវិធី ស្មារតីចងចាំពិភពលោក នៅសាលអង្គរវត្ត នៃក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក្រោមអធិបតីភាព លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាមានគោលបំណង បង្កើនការយល់ដឹង និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិក្ខាកាម អំពីបេតិកភណ្ឌឯកសារ និងកម្មវិធីស្មារតីចងចាំពិភពលោក។ ជាពិសេស ប្រមូលព័ត៌មាន និងធាតុចូលពីសិក្ខាកាមទាំងអស់ ដើម្បីធ្វើព្រាងសម្រង់បេតិកភណ្ឌឯកសារ ថ្នាក់ខេត្ត និងពិនិត្យលទ្ធភាពលើការរៀបចំបញ្ជីថ្នាក់ជាតិ ដែលជាជំហានដំបូង និងតៀមចុះបញ្ជីថ្នាក់តំបន់ ឬ/និងថ្នាក់អន្តរជាតិនាពេលអនាគត។ ការរៀបចំបញ្ជីបេតិកភណ្ឌឯកសារ ថ្នាក់ជាតិនេះ គឺដើម្បីការពារ និងអភិរក្សឱ្យគង់វង្សឋិតថេរសម្រាប់កូនចៅជំនាន់ក្រោយ។

សិក្ខាសាលានេះ មានរបៀបវារៈដូចតទៅ៖

– បទបង្ហាញ ស្ដីពីគោលការណ៍ណែនាំ និងច្បាប់នានា អំពីបេតិកភណ្ឌឯកសារ និង បេតិកភណ្ឌឯកសារកម្ពុជាដែលបានចុះបញ្ជី

– កិច្ចពិភាក្សា ដើម្បីពិនិត្យលទ្ធភាពក្នុងចងក្រងបញ្ជីបេតិកភណ្ឌឯកសារថ្នាក់ជាតិ

– ការតាំងពិព័រណ៍ ដើម្បីរំលឹកខួប ៣០ឆ្នាំ នៃការបង្កើតកម្មវិធីស្មារតីចងចាំពិភពលោក

– ដំណើរទស្សនកិច្ចដល់ទីតាំងផ្ទាល់ មានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ដើម្បីស្វែងយល់បន្ថែមពីរបៀបទុកដាក់ កិច្ចការពារ និងអភិរក្ស បេតិកភណ្ឌឯកសារ រួមមាន បណ្ណសារ និងឯកសារសំឡេងដែលមានតម្កល់នៅទីនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម