Connect with us

ព័ត៌មានជាតិ

ស្អែកនេះ ផ្លូវខេត្ត២ខ្សែ​ភ្ជាប់​ពីស្រុកព្រៃនប់កាត់ស្រុកស្ទឹងហាវដល់កំពង់ផែក្រុងព្រះសីហនុ នឹងបើកឲ្យប្រើប្រាស់ជាផ្លូវការក្រោម​អធិបតីភាព​សម្ដេចតេជោ

បានផុស

នៅ

ផ្លូវ​ខេត្ត​លេខ​១៤៦B និង​ផ្លូវ​ខេត្ត​លេខ​១៤៨ ដែល​ត​ភ្ជាប់​ពី​ស្រុក​ព្រៃនប់ ឆ្លងកាត់​ស្រុក​ស្ទឹងហាវ និង​បន្ត​រហូតដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ត​ភ្ជាប់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​មាន​ប្រវែង​សរុប​ប្រមាណ ៤៣,០២​គីឡូម៉ែត្រ ដែល​ក្នុង​នោះ ផ្លូវ​លេខ​១៤៦B ឬ​វិថី​សុវត្ថិភាព​សម្តេចព្រះសង្ឃរាជ ទេព វង្ស មាន​ប្រវែង​ប្រមាណ ២០,៦៧​គីឡូម៉ែត្រ គិត​ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ រហូតដល់​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ និង​មាន​ទទឹង​តួ​ផ្លូវ ១១​ម៉ែត្រ​។ ចំណែក​ឯ ផ្លូវ​ខេត្ត​លេខ​១៤៨ ឬ​តីរវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រវែង​ប្រមាណ ២២,៣៤​គីឡូម៉ែត្រ បន្ត​ពី​ស្រុក​ស្ទឹងហាវ រហូតដល់​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ២២៥+៥៥០ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ក្រាល​បេតុង​ស​សៃ​ដែក កម្រាស់ ២៦​សង់ទីម៉ែត្រ និង​មាន​ទទឹង​តួ​ផ្លូវ ១១​ម៉ែត្រ​។ ក្នុង​គម្រោង​ត​ភ្ជាប់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​ក៏មាន​សាងសង់​សំណង់​សិល្ប​ការ្យ​ផ្សេងៗ​ដូចជា សាងសង់​ស្ពាន​ថ្មី​ចំនួន ០១​កន្លែង និង​ពង្រីក​ស្ពាន​ចាស់​ចំនួន ១៧​កន្លែង ព្រមទាំង​ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ១៦១​កន្លែង​ផង​ដែរ​។

តាមរយៈ​ការ​ខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ផ្លូវ​ខេត្ត​ទាំងពីរ​ខ្សែ​នេះ នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា​លើកកម្ពស់​ការ​តភ្ជាប់​ខេត្ត​ភាគ​និរតី​នេះ ឱ្យ​កាន់​តែមាន​ភាព​ប្រទាក់​ក្រឡា​គ្នា និង​កាន់តែ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ឆ្ពោះទៅ​តំបន់ឧស្សាហកម្ម រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្ទឹងហាវ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផងដែរ​។

សូម​ជម្រាប​ថា គម្រោង​ស្ថាបនា​ផ្លូវ​ខេត្ត​លេខ​១៤៦B និង​ផ្លូវ​ខេត្ត​លេខ​១៤៨ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២០ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​អំឡុង​ខែសីហា ឆ្នាំ​២០២២ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៨​ខែ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយបាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៧៦​លាន​ដុល្លារ​អាមេរិក ជា​ប្រភព​ថវិកា​សន្សំ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម