ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ ត្រីប្រហុកផ្អកឆ្នាំនេះសម្បូរជាងឆ្នាំមុនដោយសារការបង្រ្កាបបទល្មើសនេសាទ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ត្រីធ្វើប្រហុកផ្អកនៅឆ្នាំនេះសម្បូរច្រើនជាងឆ្នាំមុន ដោយសារការបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ទើបធ្វើឱ្យត្រីមានច្រើនសម្រាប់ធ្វើប្រហុកផ្អក។

ថ្លែងក្នុងឱកាសចុះពិនិត្យដាយត្រី និងសកម្មភាពធ្វើប្រហុក ផ្អក របស់ប្រជាជននៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា បានបន្តថា «ខ្ញុំគិតថា ត្រីឆ្នាំនេះច្រើនជាងឆ្នាំមុនដោយសារមានការទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបដូចជាករណីអូសអួនឆក់ និងប្រើប្រាស់ឧបករណ៍ខុសច្បាប់នានាហើយកងកម្លាំងសមត្ថកិច្ចយើងបាននៅប្រចាំការនៅទីនោះជាប្រចាំ ហើយលទ្ធផលនេះបានហុចផលមកឱ្យយើងវិញនូវត្រីសម្បូរច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើផ្អកប្រហុក»។

ចំណែកលោក ឈុនណាំតុង ប្រធានអង្គភាពនេសាទរដ្ឋបាលស្រុកកណ្តាលស្ទឹងបានមានប្រសាសន៍ថា ឆ្នាំនេះត្រីពិតជាមានច្រើនជាឆ្នាំមុនដោយសារតែឆ្នាំនេះទឹកធំមានកម្ពស់ជាងឆ្នាំមុនជាង១ម៉ែត្របង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់កូនត្រីមានចំណីស៊ីច្រើនដែលខុសពីឆ្នាំមុនទឹកតូចពេលទឹកលិចព្រៃបឹងបួរធ្វើឱ្យព្រៃទាំងនោះរលួយក្លាយជាឧស្ម័ន
ពុលបានសម្លាបើកូនត្រី។ អីចឹងហើយពេលដល់រដូវត្រីចុះទើបមានការថមថយត្រី។ លោកបានបន្តថា ដោយសារត្រីឆ្នាំនេះសម្បូរជាងឆ្នាំមុនបានធ្វើឱ្យតម្លៃត្រីក៏ធូរថ្លៃតាមនឹងដែរដោយ១គីឡូបើទិញនៅកន្លែងដាយត្រីផ្ទាល់១០០០ទៅ១២០០រៀលហើយអ្នកទិញក៏យកទៅជ្រើសរើសលក់បន្តដោយញែកត្រីធំៗនិងតូចដាក់លក់តម្លៃផ្សេងគ្នាដើម្បីទទួលបានផលចំណេញ។

លោក ឌិតទីណា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ទាំងអស់គ្នាកុំនេសាទត្រីដោយខុសច្បាប់ដើម្បីរក្សាត្រីឱ្យបានគង់វង្សពិសេសត្រីកម្រៗព្រោះថាយើងមានរដូវនេសាទនិងរដូវបិទនេសាទ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថារដូវបិទនេសាទប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានល្អកុំនេសាទខុសច្បាប់ដើម្បីរក្សាត្រីនិងមានប្រភពត្រីបន្តទៀតដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ បើតាមរដ្ឋបាលជលផលបានឱ្យដឹងថាត្រីប្រហុកផ្អកបានចាប់ផ្តើមសម្បូរចាប់ពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២២រហូតដល់ថ្ងៃទី០៣ខែមករាឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


