Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះយកសំណាកអាជីវករលក់សត្វបក្សីនៅផ្សារបន្លែច្បារអំពៅស្វែងរកមេរោគផ្ដាសាយបក្សី

បានផុស

នៅ

គ្រូពេទ្យនៃវិទ្យាស្ថានប៉ាស្ទើចំនួន១០រូបបានចុះមកយកសំណា(ឈាម)ពីបងប្អូនអាជីវករលក់សត្វបក្សីដើម្បីស្វែងរកមេរោគផ្តាសាយបក្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃទី ៧ ខែមករានេះគ្រូពេទ្យជំនាញមកពីមន្ទីរពិសោធន៍ប៉ាស្ទ័រ ចំនួន ១០ រូបបានចុះមកយកសំណាកពីបងប្អូនអាជីវករលក់សត្វបក្សីដើម្បីស្វែងរកមេរោគផ្តាសាយបក្សីក្នុងបំណងទប់ស្កាត់កុំឲ្យមេរោគផ្តាសាយបក្សីនេះឆ្លងរាលដាលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមក​ទិញ​ដូរក្នុងផ្សារបន្លែច្បារអំពៅដែលស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកប្រធានគ្រប់គ្រងផ្សារបន្លែបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការណ៍របស់គ្រូពេទ្យមន្ទីរពិសោធន៍ប៉ាស្ទើចុះមកយកសំណាកទៅលើបងប្អូនអាជីវករនៅថ្ងៃនេះគឺធ្វើឡើងតែទៅលើផ្សាររដ្ឋចំនួន២ក្នុងរាជធានីភ្នំពេញដែលទី១គឺផ្សារបន្លែច្បារអំពៅ និងទី២ផ្សារអូរឬស្សីហើយលទ្ធផលរងចាំគ្រូពេទ្យយកទៅពិសោធន៍នៅមន្ទីរពេទ្យប៉ាស្ទើ។

ដោយឡែករយៈពេលចុះមកយកសំណាកវិញគឺរយៈពេល១ខែ ទៅ២ខែតាមការកំណត់របស់គ្រូពេទ្យ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម